**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

ឥណ្ឌូនេស៊ី ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូត Santo Darmosumarto។
កិច្ចប្រជុំនេះផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងបានកោតសរសើរចំពោះការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) នៅខេត្តសៀមរាបកាលពីសប្តាហ៍មុន ដែលដឹកនាំដោយប្រធានទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ី។

ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបញ្ជាក់ពីបេសកកម្មចំនួនបួនក្នុងអាណត្តិរបស់ឯកឧត្តមនៅកម្ពុជា ពោលគឺ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើយុវជន និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ជាមួយកម្ពុជា ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន, និងការពារពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងធ្វើការនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ប្រកបដោយជោគជ័យ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានស្នើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការអប់រំវិជ្ជាជីវៈសម្រាប់ឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍ ដើម្បីធានាថាផលិតផលបំពេញតាមស្តង់ដារទីផ្សារក្នុងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានជម្រាបថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជាការគាំពារសង្គម និងឱកាសអភិវឌ្ឍន៍ជំនាញជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០,០០០អង្គភាព ខណៈប្រទេសឥណ្ឌូនេស៊ីមានប្រមាណ៦៥លានអង្គភាព ដែលនេះបង្ហាញពីឱកាសដើម្បីកម្ពុជាដកស្រង់បទពិសោធន៍ដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី។

ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បំណងប្រាថ្នារបស់កម្ពុជាក្នុងការផ្លោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដោយរំលឹកថា៖ “កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការបង្កើត និងដឹកនាំគម្រោងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន ដូច្នេះយើងមានឱកាសច្រើនក្នុងការសហការគ្នា លើវិស័យនេះ”។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួន ឱ្យទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដើម្បីគាំទ្រវិស័យឯកជនកាន់តែប្រសើរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ស្របតាមគោលដៅសុខដុមនីយកម្មស្តង់ដារអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យបង្កើតសម្ព័ន្ធភាពមន្ទីរពិសោធន៍រវាងមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសម្រួលដល់ការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃការធ្វើតេស្ត និងលទ្ធផលមន្ទីរពិសោធន៍នៅទូទាំងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈគំនិតផ្តួចផ្តើមដូចជាសហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងយន្តការផ្តល់ហិរញ្ញប្បទានផ្សេងៗទៀត។

ប្រទេសឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ីឱ្យពិចារណាវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង