**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្ដម ខូវ ឆាយ ជឿជាក់ថា វត្តមានស្ដេចប្រដាល់ Manny Pacquiao ជាការទទួលស្គាល់របស់គុនខ្មែរ ទៅលើឆាកអន្ដរជាតិ កាន់តែមានវិសាលភាពធំជាងមុន

ភ្នំពេញ៖ ស្ដេចប្រដាល់សកលពិភពលោក Manny Pacquiao នឹងធ្វើដំណើរទស្សនកិច្ចលើកទី២ នៅកម្ពុជា ក៏ដូចជាអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមទស្សនាការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍សង្វៀនហនុមានគុនខ្មែរ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សប្ដាហ៍នេះ។

ជុំវិញវត្តមានរបស់ស្ដេចប្រដាល់ ដែលជានិមិត្តរូបនៃប្រទេសហ្វីលីពីន មកកាន់ទឹកដីកម្ពុជា បានធ្វើឲ្យឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្ដែងការស្វាគមន៍ និងមានក្ដីរំភើបឥតឧប្បមា បន្ទាប់ពីទទួលបានព័ត៌មានថា ក្រៅពីដំណើរទស្សនកិច្ច Manny Pacquiao នឹងផ្ដល់កិត្តិយសចូលរួមទស្សនាផ្ទាល់ នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ ។ ឯកឧត្ដមបានចាត់ទុកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយ ដែលនឹងជំរុញវិសាលភាព «គុនខ្មែរ» កាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។

ឯកឧត្ដម ខូវ ឆាយ បានគូសបញ្ជាក់ថា «នេះគឺជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាល ហើយព្រឹត្តិការណ៍នេះ ក៏កម្រនឹងកើតមានក្នុងប្រវត្តិសាស្ដ្រគុនខ្មែរយើង ដែលទទួលនូវវត្ដមានរបស់កំពូលស្ដេចប្រដាល់ដ៏ល្បីល្បាញលើពិភពលោក ។ នេះជារឿងមួយ ដែលអាចធ្វើឲ្យគុនខ្មែរយើង កាន់តែរីកចម្រើនឈានទៅមុខ ដោយសារយើងឃើញថា សូម្បីតែកំពូលស្ដេចប្រដាល់សកលលើពិភពលោក ក៏ទទួលស្គាល់នូវគុនខ្មែរយើង ហើយអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយស និងទស្សនាផ្ទាល់ការប្រកួតរបស់យើងដែរ»។

ប្រធានសហព័ន្ធដដែលបន្ដថា Manny Pacquiao គឺជាស្ដេចប្រដាល់ ដែលពិភពលោកទទួលស្គាល់ ហើយមានប្រជាពលរដ្ឋគ្រប់ប្រទេសលើពិភពលោក ភាគច្រើនក៏ស្គាល់លោកដែរ ។ ពេលគេស្គាល់ គេនឹងតាមដានរាល់សកម្មភាពរបស់លោក ពិសេសសារព័ត៌មានធំៗលើពិភពលោក កំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា ក៏ដូចជាទស្សនាការប្រកួតគុនខ្មែរ ក៏នឹងមានតាមដាន និងចុះផ្សាយច្រើនដែរ ។ ទាំងនេះ គឺផលវិជ្ជមាន ដែលនឹងជះឥទ្ធិពលលើវិស័យកីឡាប្រដាល់គុនខ្មែរ។

ឯកឧត្ដម ខូវ ឆាយ បានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំជឿជាក់ថា វត្តមានរបស់គាត់(Manny Pacquiao) នឹងជះឥទ្ធិពលវិជ្ជមាន ឬក៏ថា ជាការទទួលស្គាល់របស់គុនខ្មែរយើងទៅលើឆាកអន្ដរជាតិ កាន់តែមានវិសាលភាពធំជាងមុន មានន័យថា ប្រទេសមួយចំនួន ដែលមិនធ្លាប់ស្គាល់គុនខ្មែរ នឹងចាប់ផ្ដើមមកស្គាល់ និងកស្វែងយល់ពីគុនខ្មែរ តាមរយៈវត្តមានលោក Manny Pacquiao ព្រោះបើពួកគាត់ស្គាល់ និងគាំទ្រ Manny Pacquiao ។ អ៊ីចឹងគាត់ច្បាស់ជាស្គាល់ពីគុនខ្មែរយើង តាមរយៈលោក Manny Pacquiao នេះដែរ»។

ទន្ទឹមជាមួយព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដែលនឹងមានវត្តមានកំពូលអ្នប្រដាល់សកលអាជីពអង្គុយទស្សនាផ្ទាល់នេះដែរ ឯកឧត្ដម ខូវ ឆាយ បានជំរុញឲ្យដៃគូសហការ ជាពិសេសមន្ដ្រីបច្ចេកទេស និងកីឡាករគុនខ្មែរ រៀបចំ និងធ្វើការប្រកួតឲ្យកាន់តែពិសេស ដើម្បីជាការទទួលស្វាគមន៍លោក Manny Pacquiao ក៏ដូចជាការបង្ហាញទៅលើឆាកអន្ដរជាតិឲ្យបានឃើញពីសិល្បៈក្បា់ចគុនបុរាណខ្មែរដ៏ល្អផូផង់នាឱកាសផងដែរ។

ឯកឧត្ដម ខូវ ឆាយ បន្ថែមថា «ក្នុងនាមសហព័ន្ធ យើងបានផ្ដែផ្ដាំដល់កីឡាករ ត្រូវប្រកួតបញ្ចេញឲ្យអស់ពីសមត្ថភាព និងប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងនាមជាកីឡាករគុនខ្មែរ ទោះបីចាញ់-ឈ្នះ ក្នុងស្មារតីកីឡា ។ យើងក៏បានផ្ដាំផ្ញើដល់មន្ដ្រីបច្ចេកទេសរៀបចំការប្រកួតទាំងអស់ ធ្វើយ៉ាងម៉េចអនុវត្តការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ក៏ដូចជាការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឲ្យទទួលបានការសាទរអំពីអន្ដរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរទូទាំងប្រទេស ក៏ដូចជាក្រៅប្រទេសផង»។

គួរដឹងថា Manny Pacquiao ធ្លាប់បានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងមកហើយ កំឡុងអមដំណើរទស្សនកិច្ចផ្លូវការរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ១៣ ខែធ្នូ ឆ្នាំ២០១៦ ។ ក្រៅពីអាជីពប្រដាល់ សព្វថ្ងៃបុរសវ័យ ៤៥ឆ្នាំរូបនេះ ក៏ជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងដែរ។

ចំពោះកម្មវិធីប្រកួតហនុមានគុនខ្មែរ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងកោះពេជ្រ ឆាប់ៗខាងមុខនេះ នឹងមានកីឡាករលំដាប់កំពូលកម្ពុជា ៣រូប ត្រូវប្រកួតមិត្តភាពអន្ដរជាតិ រួមមានកីឡាករ ពេជ្រ សម្បត្តិ, យ៉េន ឌីណា និង ភក្ដី គុនខ្មែរ ។ រីឯកីឡាករគុនខ្មែរ ៤រូបទៀត ត្រូវប្រកួតម៉ារ៉ាតុង ដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់ អមប្រាក់រង្វាន់ ២០លានរៀល ក្នុងនោះមានកីឡាករ អេ អាំម៉ារីនភូថង ត្រូវជួបសិស្សច្បង សូត្រ វាសនា និងកីឡាករ ឡុង សំណាង ជួបកីឡាករ ផាន់ គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង