**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានថ្មី នៃមណ្ឌលអប់រំកែប្រែទី៤

ភ្នំពេញ៖ នារសៀលទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានថ្មី នៃមណ្ឌលអប់រំកែប្រែទី៤ (ម៤)។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតក្នុងភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកអភិបាលរងខេត្តពោធិ៍សាត់ តំណាងសាលាដំបូងខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ណែនាំ ពិសេស គឺ ការសម្អាតផ្ទះយើង (គឺ ផ្ទះពន្ធនាគារ) ដែលផ្តោតលើការសម្អាតភាពអសកម្មនានាពាក់ព័ន្ធនឹងមន្ត្រី។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំ រំលឹកបន្ថែមដល់ប្រធានពន្ធនាគារថ្មី និងទាញចំណាប់អារម្មណ៍ដល់ មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងមូល ត្រូវតែបង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ទាំងមន្ត្រី និងប្រព័ន្ធការងារ ត្រូវមានភាពម៉ឺងម៉ាត់ក្នុងការសម្អាតភាពអសកម្មក្នុងអង្គភាពរបស់ខ្លួន ត្រូវ មានវិធានការដាច់ខាតចំពោះទូរស័ព្ទដៃ និងគ្រឿងញៀនចូលពន្ធនាគារ ព្រមទាំងមានចំណាត់ការដោយ ម៉ត់ចត់ និងឲ្យទាន់ពេលវេលា។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

១. ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ តាមតួនាទី ភារកិច្ច និងតាមការបែងចែកការទទួលខុសត្រូវ។ ត្រូវអនុវត្តការងារតាមឋានានុក្រម ដោយមានការតាមដាន ត្រួតពិនិត្យ តម្រង់ទិសមន្ត្រីក្រោមឱវាទជាប្រចាំ ដើម្បីធានាឱ្យការងារទទួល បានប្រសិទ្ធភាពខ្ពស់។

២. ពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេស បង្ការកុំឲ្យជនជាប់ឃុំធ្វើសកម្មភាព រត់គេចខ្លួន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេររកវត្ថុហាមឃាត់មិនអោយចូលក្នុងពន្ធនាគារ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងបានទៀងទាត់ ការឆែកឆេររខ្លួនប្រាណ តាមបន្ទប់ឃុំឃាំង និងសម្ភារៈដែលគ្រួសារ បងប្អូន ញាត្តិមិត្ត ឬអ្នកមកសួរសុខទុក្ខ ផ្តល់ ឬផ្ញើរឲ្យជនជាប់ឃុំ។

៣. ស្ថិតក្នុងរដូវក្តៅនេះ ត្រូវមានវិធានការបង្ការហានីភ័យផ្សេងៗ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ក្នុងបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ត្រូវពិនិត្យ និងសម្អាតជាប្រចាំ ទីកន្លែងចំអិនម្ហូបអាហារ ការរក្សាទុកដាក់គ្រឿងសម្ភារៈផ្ទះបាយ និងត្រូវធានាឲ្យម្ហូបអាហារមានគុណភាព និងបរិមាណគ្រប់គ្រាន់។

៤. ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជានិច្ច និងមានទម្លាប់ធ្វើការងារជាក្រុម ពិសេស ត្រូវរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការតូចក្តីធំក្តី ដោយឈរលើគោលការណ៍ សច្ចៈភាព តម្លាភាព ស្មោះត្រង់ និងការជឿទុកចិត្តគ្នា។

៥. មន្ត្រីពន្ធនាគារគ្រប់រូបគប្បីមាន អាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ក្រម សីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។ ជៀសវាងរាល់ភាពអសកម្មនានា និងមិនត្រូវយក ឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ចាកពីគោលការណ៍ច្បាប់ ដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធិជនជាប់ឃុំ និងជនដទៃឡើយ។

សូមបញ្ជាក់ថា យោងតាមប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ លេខ២១៤៤ ប្រក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានផ្ទេរភារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី អត្តលេខ០៣៨៥ ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុំ សាខន ដែលត្រូវចូលនិវត្តន៍ ៕

អត្ថបទដែលជាប់ទាក់ទង