**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ ការបំប៉នជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដល់មន្រ្តីនគរបាលជាការងារសំខាន់ចាំបាច់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ ពេលធ្វើបាឋកថា ចែករំលែក ចំណេះដឹង និងបទពិសោធ ដល់សិក្ខាកាមវគ្គបំប៉នជំនាញប្រឆាំងបទល្មើសគ្រឿងញៀនលើ ប្រធានបទ ស្តីពី «គោលនយោបាយក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន» នៅសាលាបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ភុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល បានស្វាគមន៍និងរាយការណ៍ថា យោងប្រកាសលេខ១៧៦៥ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្តីពីវគ្គបំប៉នជំនាញប្រឆាំង បទល្មើសគ្រឿងញៀន រយៈពេល ២ខែ ដល់មន្ត្រីនគរបាលជាតិចំនួន ៥៥រូប នៅបណ្ឌិត្យសភានគរបាលកម្ពុជា របស់ក្រសួងមហាផ្ទៃ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗនិងបទពិសោធល្អៗលើលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឯកឧត្តម ខត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបើកវគ្គបំប៉នជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដល់មន្រ្តីនគរបាលយើងដែលជាវគ្គមួយសំខាន់ចាំបាច់និងស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដើម្បីឆ្លើយតបនឹងកង្វល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវលិខិតបទដ្ឋានជាបន្តបន្ទាប់លើសំដៅប្រសិទ្ធភាពការការងារទាំង៥ ដែលក្នុងនោះការងារផ្សព្វផ្សាយអប់រំ ជាការងារអាទិភាព ធ្វើយ៉ាងណាឱ្យ “ទំនើប ទាន់សម័យ មានប្រសិទ្ធភាព” ដោយបានបង្កើតនិងដាក់ចេញសេចក្តីអំពាវនាវឱ្យគ្រប់សមាសភាពទាំងអស់ទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមកប្រើប្រាស់ដើម្បីទទួលបាននូវ ចំណេះដឹងកំសាន្ត អប់រំ ព័ត៌មាន និងសេវាព្យាបាល ៕

អត្ថបទដែលជាប់ទាក់ទង