**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម សួស ប្រាថ្នា៖ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលកើតឡើងពីការបោះឆ្នោត ជាតំណាងសាធារណៈ និងជាអ្នកការពារ បម្រើផលប្រយោជន៍របស់ពលរដ្ឋទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលកើតឡើងពីការបោះឆ្នោត គឺជាតំណាងសាធារណៈ និងជាអ្នកការពារ បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ថ្លែងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយកិច្ចការត្រៀមចូលកាន់តំណែង
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា ការដាក់ចេញនូវសេចក្តីណែនាំស្តីពីបទបញ្ជាផ្ទៃក្នុង(ថ្មី) និងប្រកាសស្តីពីការចូលកាន់តំណែង និងកិច្ចប្រជុំសាមញ្ញលើកទី១ លើកទី២ របស់ក្រុមប្រឹក្សា គឺជាឯកសារគតិយុត្តមួយដ៏សំខាន់សម្រាប់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សខណ្ឌ ប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំដីកាបទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការរបស់ខ្លួនឲ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងធានាឲ្យដំណើរការកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រព្រឹត្តទៅដោយរលូន មានសង្គតិភាពជាមួយនីតិវិធីច្បាប់កំណត់។

ឯកឧត្ដមបន្ថែមថា ផ្អែកតាមស្មារតីនៃអនុក្រឹត្យលេខ២១៥ និងអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនង​ការងាររវាងក្រុមប្រឹក្សា គណៈអភិបាល ក្រុមប្រឹក្សាមានសិទ្ធិអំណាច២ គឺសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងប្រតិបត្តិ។ ក្នុងការអនុវត្តសិទិ្ធអំណាចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា ដែលជាកិច្ចប្រជុំសាមញ្ញ ត្រូវរៀបចំឡើងរៀងរាល់ខែស្របតាមការអនុម័តរបស់ក្រុមប្រឹក្សា ឬកិច្ចប្រជុំវិសាមញ្ញ ឬកិច្ចប្រជុំសម្ងាត់ទៅតាមស្ថានភាពជាក់ស្តែងនៃតម្រូវការកិច្ចប្រជុំ ហើយកិច្ចប្រជុំក្រុមប្រឹក្សា អាចយកជាការបានលុះត្រា តែកិច្ចប្រជុំនោះប្រព្រឹត្តទៅត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សានីមួយៗ។

ឯកឧត្ដម សួស ប្រាថ្នា គូសបញ្ជាក់ថា ដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាអាណត្តិទី៤ នឹងត្រូវអនុវត្តនូវកិច្ចការសំខាន់ចំនួនបី ក្នុងរបៀបវារៈកិច្ចប្រជុំសាមញ្ញរបស់ខ្លួន ដែលរួមមាន (ទីមួយ) ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា (ទីពីរ)ផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ខ្លួន (ទីបី)សេចក្តីរាយការណ៍អំពីលទ្ធផលការងារនៅក្នុងអាណត្តិទី៣ ការងារសេសសល់ និងទិសដៅ ការងារបន្តរយៈពេល៣ខែដោយអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង (ទី៤)បញ្ហាផ្សេងៗ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះ ក្រុមប្រឹក្សាមិនត្រូវអនុម័តកិច្ចការណាមួយនោះឡើយ។ ដោយឡែក សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឲ្យបាននូវឯកសារសំខាន់ៗ ចំនួន៣ គឺ៖ កំណត់ ហេតុកិច្ចប្រជុំលើកទី១, ដីកាស្តីពីបទបញ្ជាផ្ទៃក្នុង និងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង