**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

អភិបាលរងខេត្តកណ្តាល ចាត់ទុកវិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងគោលបំណងពង្រឹងកាយសម្បទាយុវជន យុវនារី និងពលរដ្ឋកម្ពុជា ឲ្យមានសុខភាពល្អ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៅកីឡដ្ឋានខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានចាត់ទុកវិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ មានសាមគ្គីភាព រួមចំណែកធ្វើឲ្យវិស័យកីឡាក្នុងខេត្តមានការរីកចម្រើនស្របទៅតាមយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត។

លោកអភិបាលរងខេត្ត បានជំរុញដល់សិស្សានុសិស្ស ត្រូវនាំគ្នាបន្តចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទាំងត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ ជាសសរទ្រូង របស់ប្រទេសជាតិនាពេលអនាគត។

លោកអភិបាលរងខេត្ត ក៏បានជំរុញផងដែរ ដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តផ្នែកជារាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តម៉ោងសិក្សាតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា មានម៉ោងកីឡាយ៉ាងតិច ២ម៉ោងក្នុងមួយសប្តាហ៍។ ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់សាលា។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ដែលដណ្តើមបានពានរង្វាន់ថ្ងៃនេះ ត្រូវបន្ថែមការ ហ្វឹកហាត់តទៀត ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់ជាតិ នាពេលខាងមុខនេះ ចំពោះក្មួយៗដែលមិនទទួល បានជ័យលាភីសូមកុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើង មិនទាន់ដល់កម្រិតទើបយើងចាញ់ ហេតុនេះពេលត្រឡប់ទៅសាលាវិញ ត្រូវបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីមកចូលរួមប្រកួតនៅឆ្នាំក្រោយយកជ័យជំនះឲ្យទាល់តែបាន។

បើតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលការប្រកួតនេះ ចែកចេញជា ៥ផ្នែករួមមាន៖ ១/.ផ្នែកកីឡាអត្តពលកម្មបុរស-នារី, ២/.ផ្នែកកីឡាប៉េតង់ បុរស-នារី, ៣/.ផ្នែកកីឡាបាល់ទះបុរស-នារី, ៤/.ផ្នែកកីឡាបាល់បោះ បុរស-នារី និង៥/.ផ្នែកកីឡាបាល់ទាត់ បុរស-នារី។ សរុបមាន ៥៨ក្រុម ស្រី ២៨ក្រុម ស្មើនឹង ៧៥២នាក់ ស្រី ៣១០នាក់។

ជាលទ្ធផលក្នុងការប្រកួតនេះ សម្រាប់ផ្នែកបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ចំណាត់ថ្នាក់លេខ២ បានទៅលើអនុវិទ្យាល័យសន្លុង ស្រុកខ្សាច់កណ្ដាល ចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យ ហ៊ុន សែនកំពង់កន្ទួត ស្រុកកណ្ដាលស្ទឹង។ ផ្នែកបាល់ទាត់បុរសចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាដួង ស្រុកកោះធំ ៕

អត្ថបទដែលជាប់ទាក់ទង