**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃឈរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនដល់គ្រួសារលោក ចន ធី អាយុ ៥៨ឆ្នាំ ប្រជាការពារ រស់នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិនដោយសារកត្តាហ្សែនឪពុកម្តាយ។

លោក ចន ធី បានរៀបការជាមួយភរិយាឈ្មោះ សួស សុខុន អាយុ ៥៥ឆ្នាំ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានបង្កើតកូនចំនួន ៥នាក់ សុទ្ធតែមានពិការភាពក្រិះក្រិនទាំងអស់ (ស្លាប់ ២នាក់) ដែលបច្ចុប្បន្ននេះ កូនស្រីទី១ អាយុ ២០ឆ្នាំ, កូនប្រុសទី២ អាយុ ១៧ឆ្នាំ និងកូនស្រីទី៣ អាយុ ៩ឆ្នាំ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមផ្តាំផ្ញើថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺនានា និងកាត់បន្ថយការចំណាយក្នុងគ្រួសារ។

ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូននៅក្នុងភូមិសូមកុំមានការរើសអើងចំពោះគ្រួសារខាងលើនេះ ហើយចាត់ទុកថា នេះគឺជាមេរៀនមួយដែលប្រជាជនយើងត្រូវយកចិត្តទុកដាក់ គិតគូរពីការកសាងផែនការគ្រួសារឱ្យបានត្រឹមត្រូវ ដោយត្រូវពិនិត្យសុខភាព ពិនិត្យឈាម ពិនិត្យហ្សែន របស់ដៃគូទាំងសងខាង មុននឹងឈានដល់ការរៀបការ ដើម្បីជៀសផុតពីជំងឺនានា ឬករណីដូចខាងលើនេះ ព្រោះថានេះមិនត្រឹមតែជាបន្ទុករបស់គ្រួសារនោះទេ ប៉ុន្តែក៏ជាបន្ទុករបស់រាជរដ្ឋាភិបាល របស់សង្គមជាតិយើងផងដែរ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារខាងលើរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង