**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យការពារអ្នកដែលមានសញ្ជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារ អ្នកដែលមានសញ្ជាតិខ្មែរគ្រប់ទីកន្លែងទាំងអស់ ទោះក្នុងស្ថានភាពណាក៏ដោយ គឺនៅតែតាមជួយគាំពារពលរដ្ឋខ្លួន ឬក៏សហការជាមួយភាគីប្រចាំប្រទេសនីមួយៗ ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

ក្នុង​ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា «ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស និងនិស្សិតទៅសិក្សានៅក្រៅប្រទេស រាជរដ្ឋាភិបាលមិនបោះបង់នោះទេ, រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារអ្នកដែលមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់ ដូច្នេះគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលដែលបានធ្វើសម្រាប់ប្រជាពលរដ្ឋនៅកូរ៉េនេះ គឺបានធ្វើច្រើន»។

សម្ដេចធិបតីមានប្រសាសន៍ថា នៅអំឡុងពេលកូវីដ១៩ រាជរដ្ឋាភិបាលក៏បានធ្វើការជាមួយភាគីកូរ៉េ ដើម្បីជួយគាំពារដល់ពលករខ្មែរជាដើម ខណៈបច្ចុប្បន្នមន្ត្រីអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ មន្ត្រីក្រសួងការងារ មន្ត្រីទូតនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលការងារធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរតាមអនឡាញ ដោយមិនមានការរើសអើងអ្វីឡើយ។

សម្ដេចធិបតី បន្ថែមថា ភាគីកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលគាំទ្រពលករបរទេស និងមជ្ឈមណ្ឌលប្រឹក្សាការងាររបស់កូរ៉េ ដើម្បីធ្វើកិច្ចការមួយចំនួនជួយដល់ពលករខ្មែរនៅកូរ៉េ។ សម្ដេចសង្ឃឹមថា កិច្ចការទាំងឡាយនេះនឹងបន្តធ្វើទៀត ពីព្រោះនឹងមានពលករខ្មែរមកប្រទេសកូរ៉េបន្ថែម ព្រមទាំងមានអ្នកត្រូវការជំនួយឱ្យជួយដោះស្រាយបន្ថែមទៀតដែរ។

សម្ដេចធិបតីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដើរចោលពលរដ្ឋខ្មែរឡើយ មិនថានៅទីណានោះទេ ហើយសម្ដេចបានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខិតខំជួយប្រជាពលរដ្ឋឱ្យបានល្អ៕

 

អត្ថបទដែលជាប់ទាក់ទង