សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ខេត្តទាំង ៦ រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖
១/ ប័ណ្ណសរសេីរចំនួន ១
២/ ថវិកា ចំនួន ២០០លានរៀល
៣/ ភេសជ្ជ :ចំនួន ១ពាន់កេស៕