**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលែងទូរសព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់

សម្តេចធិបតី ណែនាំឲ្យពិនិត្យ និងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យនិងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព មុននឹងបញ្ជូនត្រង់ទៅកាន់សម្តេចផ្ទាល់ ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ការណែនាំរបស់សម្ដេចមហាបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាថ្ងៃសុក្រ ៣រោច ទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ។

គោលការណ៍ណែនាំនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយសារាចររបស់រាជរដ្ឋាភិបាលលេខ ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលក្នុងការ រៀបចំ ព្រមទាំងធានាឱ្យបាននូវការឯកភាព សង្គតិភាព លើទម្រង់និងខ្លឹមសារក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ប៉ុន្តែ គោលការណ៍ណែនាំដែលបានអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លង មកនេះ នៅមានចំណុចខ្វះខាតមួយចំនួនដោយជៀសពុំរួច លើទិដ្ឋភាពទម្រង់នៃការតាក់តែង និងមានបញ្ញត្តិខ្លះ លែងមានសុពលភាពអនុវត្តតាមវឌ្ឍនភាពសង្គម ដែលតម្រូវឱ្យមានការគិតគូរពិនិត្យ និងរៀបចំធ្វើការកែសម្រួល ឡើងវិញក្នុងគោលបំណង ធានាបាននូវឯកភាព និងភាពចាំបាច់ ព្រមទាំងធ្វើឱ្យប្រសើរឡើងថែមទៀតលើការ តាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពិសេសដើម្បីលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និង អនុលោមភាព នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការ នានារបស់សង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

គោលការណ៍ណែនាំនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់គ្រប់ក្រសួង សា សាប័ន ទាំងអស់របស់រាជរដ្ឋាភិបាល យកទៅប្រើប្រាស់ សំដៅធានាថា រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំតាក់តែង និងប្រកាសដាក់ឱ្យអនុវត្ត មានគុណភាព, ប្រសិទ្ធភាព, សង្គតិភាព, អនុលោមភាព សាមញ្ញភាពនិងចីរភាព ព្រមទាំងសន្តិសុខគតិយុត្ត។ ការរៀបចំគោលការណ៍ណែនាំថ្មីនេះ មានគំរូទម្រង់ច្បាប់និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀតចំនួន ៧៣ គំរូទម្រង់ បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានតែចំនួន ៤២គំរូ ទម្រង់ប៉ុណ្ណោះ ហើយគោលការណ៍ណែនាំនេះ ក្រុមការងារជំនាញពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិង កែសម្រួលសរុបចំនួន ២៥លើក ចាប់តាំងពីឆ្នាំ២០១៩ មក។

ដោយហេតុថា សេចក្តីព្រាងអនុក្រឹត្យនេះមានសារសំខាន់សម្រាប់ការអនុវត្តជាទូទៅ ក្រោយពីពិភាក្សា រួចមក សម្តេចធិបតី បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យនិងកែសម្រួលជាលើកចុងក្រោយដើម្បីធានាសង្គតិភាព មុននឹងបញ្ជូនត្រង់ទៅកាន់ សម្តេចធិបតី ផ្ទាល់ ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕

អត្ថបទដែលជាប់ទាក់ទង