**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលែងទូរសព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ចន្ទតាគ្រាម នៅស្រុកបាណន់

      ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ចន្ទតាគ្រាម (ហៅវត្តតាគ្រាម) ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ រួចមក សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កាលនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពជំនឿ និងសាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ទើបតែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឱ្យប្រជាពលរដ្ឋដែលនៅសេសសល់ពីការកាប់សម្លាប់ បែរមកជាមានសិទ្ធិរស់រានមានជីវិត ហើយមានសេរីភាព ជំនឿ និងសាសនាឡើងវិញ។ ព្រមជាមួយគ្នានេះ ទីវត្តអារាម និងវិហារ សាសនាផ្សេងៗ ក៏ដូចជាសមិទ្ធផលនានា ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យគួរទីមោទនៈ។ នៅក្នុងឱកាសដ៏វិសេសវិសាលប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីដ៏ធំស្កឹមស្កៃ និងសម្ពោធឆ្លងសមិទ្ធផលមួយចំនួន ដែលបម្រើដល់វិស័យសាសនាក្នុងបរិវេណវត្ត ចន្ទតាគ្រាម ក្នុងបរិយាកាសសប្បាយរីករាយបំផុត។ នេះក៏ជាការរួមចំណែកដ៏ថ្លៃថ្លាមួយ ដើម្បីលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងកាន់តែរឹងមាំថែមទៀត។ សម្ដេចសង្ឃឹមថា សំណង់អគារព្រះវិហារដ៏ធំស្កឹមស្កៃ និងសមិទ្ធផលនានាដែលទើបសាងសង់នៅក្នុងបរិវេណវត្ត ចន្ទតាគ្រាមនេះ នឹងបំពេញសេចក្តីត្រូវការរបស់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាបងប្អូនពុទ្ធ បរិស័ទដោយទឹកចិត្តសប្បុរសរីករាយ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជា ប្រយោជន៍រួម និងជួយថែរក្សាឱ្យបានឋិតថេរ គង់វង្សយូរអង្វែង។ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេច សូមចូលរួមអបអរសាទរ និងសូមកោតសរសើរចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមចំណែកកសាងព្រះវិហារដ៏ធំស្កឹមស្កៃ ប្រកបដោយក្បូរក្បាច់រចនាល្អប្រណីត ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងវត្តចន្ទតាគ្រាមយើងនេះ ឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ សម្តេច ក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាព ជំនាញ និងកងកម្លាំងមានសមត្ថកិច្ចទូទាំងខេត្ត ដែលបានសហការគ្នាបំពេញការងារយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្តបាត់ដំបងមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ទាំងខាងអាណាចក្រ និងទាំងខាងពុទ្ធចក្រ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចក្រឡាហោម ស ខេង បានមានមតិផ្តាំផ្ញើ សូមបន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សូមបន្តប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ សំដៅចូលរួមលើកស្ទួយវិស័យសាសនានៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងសុខដុមនីយកម្មបន្ថែមទៀត។ សូមបន្តចូលរួមថែរក្សាមរតក ប្រពៃណី និងទំនៀមទំលាប់ ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ប្រកាន់ធម៌វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធបញ្ញាត្តិ៕

អត្ថបទដែលជាប់ទាក់ទង