**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលែងទូរសព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារ Eximbank របស់កូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងបានដឹកនាំកិច្ចប្រជុំពិភាក្សា និងកែសម្រួលលើកំណត់ហេតុ(MOD) សម្រាប់ការវាយតម្លៃលើវិធានការផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀលស្ថិតនៅក្នុងខេត្តស្វាយរៀង ជាមួយក្រុមបេសកកម្មរបស់ធនាគារ Eximbank នៃប្រទេសកូរ៉េ នៅបន្ទប់ប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រី មន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម លោក Joun-Sok Kim តំណាងធនាគារ K-Eximbank/EDCF-HQ មកពីទីស្នាក់ការកណ្តាល លោកស្រី Minnie Chey នាយិកាប្រតិបត្តិ EDCF ប្រចាំកម្ពុជា ព្រមទាំងសហការី នៃធនាគារអាហរ័ណ និហរ័ណ K-Eximbank និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ និងសហការី។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា ក្រុមបេសកកម្មនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ២៣-២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យដែលត្រូវការសម្រាប់ការវាយតម្លៃគម្រោង ដើម្បីបញ្ចប់ការពិភាក្សាលើកំណត់ហេតុ (MOD)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា តាមការស្នើឡើងពីក្រុមការងារបេសកកម្មភាគីពាក់ព័ន្ធនឹងចុះហត្ថលេខាលើកំណត់ហេតុ (MOD) ក្នុងកិច្ចប្រជុំនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូអភិវឌ្ឍន៍ភាគីកូរ៉េ លើកិច្ចដំណើរការបំពេញបេសកកម្មស្វែងរកការពិតលើកទីពីរសម្រាប់គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀល ក្នុងខេត្តស្វាយរៀង ៕

អត្ថបទដែលជាប់ទាក់ទង