**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយ រដ្ឋបាល ច្បាប់”

ភ្នំពេញ៖ នាថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់” ដែលរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើបទឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជាង ៤០០ នាក់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ក្រោមប្រធានបទ “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់”។ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៤ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងគោលដៅដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល និងមន្រ្តីមកក្រសួងស្ថាប័ននានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចាត់ទុកប្រធានបទស្តីពី “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់” ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជាសម្រាប់នាយករដ្ឋមន្ត្រី ជាពិសេសលើការងារពិនិត្យ និងកែសម្រួលគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងវិស័យរដ្ឋបាល និងច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានឃើញការចាប់ផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាតាមបណ្តាក្រសួង ស្ថាប័ននានា ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យផងដែរ ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ នឹងបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីតែមួយនោះទេ ប៉ុន្តែក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពង្រីក និងចែករំលែកការបណ្តុះបណ្តាលនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល និងសិស្ស និស្សិតផងដែរ តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាលនិងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពលនិងពោរពេញដោយសមត្ថភាពនិងបទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះ។គួរបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិត សាយ បូរី គឺជាអ្នកច្បាប់ជើងចាស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់នៅកម្ពុជា។ ឯកឧត្តមបណ្ឌិត បានទទួលសញ្ញាប័ត្របណ្ឌិតច្បាប់ផ្នែកវិទ្យាសាស្ត្ររដ្ឋបាល ពីប្រទេសបារាំងតាំងពីឆ្នាំ១៩៧៤។ ឯកឧត្តមបណ្ឌិតបានកាន់តួនាទីសំខាន់ៗជាច្រើន នៅក្នុងវិស័យច្បាប់និងនយោបាយនៅកម្ពុជា តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ន ដូចជា អ្នកជំនាញការនៃសភាធម្មនុញ្ញ និងជំនាញការនៃគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឧត្តមប្រឹក្សាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ, រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា នៃរដ្ឋាភិបាលបណ្តោះអាសន្នកម្ពុជា ឆ្នាំ១៩៩៣, ប្រធានស្ថាបនិកនៃគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ,
សាស្ត្រាចារ្យបង្រៀនច្បាប់ តាមសាកលវិទ្យាល័យនានា និងរាជបណ្ឌិត្យសភាកម្ពុជា និងថ្មីៗនេះ ត្រូវបានព្រះមហក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ៕

អត្ថបទដែលជាប់ទាក់ទង