**ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង**រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**បឹងកន្សែងនឹង ក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ អំឡុងពេល នៃពិធីបុណ្យអុំទូក ឆ្នាំ២០២៤**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ធំ**ក្រសួងការងារ ប្រកាសបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily ដែលបានមួលបង្កាច់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាលជាមួយ អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកស្អាង អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច ម៉ែន សំអន អញ្ចើញចូលរួមអបអរសាទរពានរង្វាន់ជើងឯកចំនួន២ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា**រដ្ឋបាលខេត្តកំពង់ធំ រៀបចំព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**ក្រសួងសុខាភិបាល ផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយសារពុំមានច្បាប់អនុញ្ញាតពីក្រសួង**អភិបាលរងខេត្តរតនគិរី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់នៅតាមមូលដ្ឋាន និងជួសជុលអណ្ដូងស្នប់ នៅឃុំវេីនសៃ ស្រុកវេីនសៃ**អគ្គនាយកពន្ធនាគារ អញ្ញើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី ក្នុងមណ្ឌលអប់រំកែប្រែទី៣**ឯកឧត្តម ខូយ រីដា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងពោធិ៍សាត់**ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្រមាណ ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ**សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី**ក្រសួងទេសចរណ៍ គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូប ចាប់ពីឆ្នាំ២០២៤-២០២៨ តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា**ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd.៖ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា**គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី ២១-២៤ ខែឧសភា

៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្តជាង ១៣ម៉ឺននាក់

ភ្នំពេញ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមក ទស្សនាកម្សាន្ដចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥%។

ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៤៨,៩៧៤ នាក់ កើនឡើង១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុងស្រុកទាំង៩ មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១%។ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះ មានចំនួន១៣៤,២៩១នាក់កើនឡើង១៧.៥៥% បើប្រៀបធៀប ទៅនឹងពិធីបុណ្យចូលថ្មីឆ្នាំ២០២៣ មានចំនួន១១៤,២៤៥នាក់ ប៉ុណ្ណោះ។

លោក ង៉ែត ពិទូ បន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿនជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តរតនគិរី ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុក ក្រុង ទាំង៩ទូទាំងខេត្ត ដោយបង្កើតឱ្យមានលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមនានា និង បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរលេង សប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដើម្បីបង្កើតភាព សប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ ក៏ដូចរួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវមកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ផងដែរ។

លោកថា អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តរតនគិរីនិងសង្រ្កាន្តតាមបណ្តាស្រុក ក្រុងរយៈពេល៤ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ជាង៨ម៉ឺននាក់បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កង កម្លាំងគ្រប់ប្រភេទ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្ត ប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងដោយពុំ មាន បញ្ហាឡើយ ពិសេស ប្រទេសជាតិមានសុខសន្តិភាពប្រជាពលរដ្ឋធ្វើ ដំណើរកម្សាន្តដោយសប្បាយរីករាយ៕

អត្ថបទដែលជាប់ទាក់ទង