**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម ប៉ែន បូណា៖ ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនិយាយបានថា គឺជាពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋកើតមាននៅគ្រប់ទិសទី។ មិនថាមនុស្សចាស់ឬក្មេង ប្រុសឬស្រីឡើយ ពួកគេបានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំដោយទឹកចិត្តអំណរសាទរយ៉ាងក្រៃលែង។

ឯកឧត្តមបានបន្តថា សកម្មភាពកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋមានគ្រប់ទម្រង់ ពោលគឺ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរផង ការជួបជុំគ្នាពិសារអាហារនិងរាំកម្សាន្តផង ព្រមទាំងសប្បាយក្នុងទម្រង់ថ្មីតាមបែបយុវវ័យសម័យទំនើបផង។ អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត គឺការរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងយ៉ាងស្រុះគ្នានៅគ្រប់រាជធានីខេត្តនីមួយៗតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តទៀតថា សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលបានចាក់គ្រឹះ២៥ឆ្នាំមកហើយនៅលើទឹកដីកម្ពុជា។ សន្តិភាពរយៈពេលយូរបានធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលំនឹងចិត្ត កាន់តែមានជីវភាពល្អប្រសើរ ដែលជាអំណោយផលដល់ការកម្សាន្តសប្បាយ។ ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ មនុស្សរាប់រយលាននាក់ផ្សេងទៀតកំពុងភិតភ័យដោយភ្លើងសង្គ្រាម។ នេះបញ្ជាក់ថា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិគ្រប់គ្នាលើភពផែនដីទាំងមូល។

ឯកឧត្តមបានបន្ថែមថា សរុបមកវិញ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងក្នុងទិដ្ឋភាពវប្បធម៌ប្រពៃណី ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ពោលគឺ ជាឆ្នាំដែលតំណាងដោយនាគរាជដ៏មានឫទ្ធិ ជាពិធីចូលឆ្នាំលើកដំបូងក្នុងរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាឆ្នាំដែលកម្ពុជានៅតែរក្សាបាននូវសុខសន្តិភាពដ៏រឹងមាំ និងក៏ជាឆ្នាំដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញខ្ពស់ជាងគេក្នុងតំបន់។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា អត្ថន័យនេះ ពិតជាស័ក្តិសមនឹងទទួលបាននូវការសាទរឆ្នាំថ្មីដ៏សប្បាយរីករាយបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជាសញ្ញានៃភាពរុងរឿងរបស់កម្ពុជានាពេលអនាគតស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង