**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នដែលជាសមាជិក គ.ជ.អ.ប. អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពិនិត្យពិភាក្សា វាយតម្លៃអំពីស្ថានភាពនៃការអនុវត្ត និងកំណត់វិធានការចាំបាច់ដើម្បីធានាជំរុញឱ្យរដ្ឋបាល រាជធានី ខេត្តអាចចាប់ផ្តើមអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ស្របតាមច្បាប់វិនិយោគ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានឱ្យដឹងថាមកដល់ពេលនេះ រដ្ឋបាលរាជធានី ខេត្តទាំងអស់បានបង្កើតអនុគណៈកម្មាធិការ វិនិយោគរបស់ខ្លួនរួចរាល់ ប៉ុន្តែមានក្រសួងតិចតួចប៉ុណ្ណោះ បានចេញប្រកាសធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ អង្គភាពរបស់ខ្លួនថ្នាក់ រាជធានី ខេត្ត ដែលប្រការនេះធ្វើឱ្យរដ្ឋបាលរាជធានី ខេត្តពុំទាន់អាចអនុវត្តតួនាទី សិទ្ធិអំណាចពេញលេញក្នុងការចុះបញ្ជីគម្រោងវិនិយោគដែលច្បាប់បានផ្ដល់ឱ្យ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ការចូលរួមមតិយោបល់ និងការចែករំលែកបទពិសោធពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់បានធ្វើប្រតិភូកម្ម ត្រូវពន្លឿនការធ្វើប្រតិភូកម្ម សិទ្ធិអំណាចឱ្យបានច្បាស់លាស់ទៅឱ្យមន្ទីរ អង្គភាពរបស់ខ្លួននៅថ្នាក់រាជធានី ខេត្ត ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យពន្លឿនការរៀបចំបទប្បញ្ញត្តិស្តីពីការណែនាំអនុវត្តជាក់ស្តែង ឬសេចក្តីណែនាំបច្ចេកទេស និងធ្វើការបណ្តុះបណ្តាលដល់មន្ទីរ អង្គភាពខ្សែបណ្តោយ និងរដ្ឋបាលរាជធានី ខេត្តឱ្យបានឆាប់ ហើយ គ.ជ.អ.ប. ត្រូវសម្របសម្រួលការរៀបចំសៀវភៅណែនាំអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រងការវិនិយោគថ្នាក់រាជធានី ខេត្ត និងបណ្តុះបណ្តាលដល់អនុគណៈកម្មាធិការឱ្យបានឆាប់ ដើម្បីឆ្លើយតបការធ្វើប្រតិភូកម្ម និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើធនធានមនុស្ស និងឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យភាគីសិក្សាអំពីលទ្ធភាពក្នុងការពិនិត្យ និងកែសម្រួលបែបបទ នីតិវិធីនៃការចុះបញ្ជីវិនិយោគនៅរដ្ឋបាលរាជធានី ខេត្ត ឱ្យកាន់តែសាមញ្ញ ងាយស្រួល និងឆាប់រហ័ស ហើយអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចាប់ផ្តើមអនុវត្តការចុះបញ្ជីនេះឱ្យស្របតាមគោលការណ៍បែបបទ និងនីតិវិធី និងត្រូវផ្សព្វផ្សាយអំពីការចុះបញ្ជីគម្រោងវិនិយោគ និងសារប្រយោជន៍ដែលទទួលបានពីការចុះបញ្ជីដល់អ្នកវិនិយោគនៅថ្នាក់រាជធានី ខេត្តរបស់ខ្លួន។

សូមរម្លឹកជូនថា គម្រោងវិនិយោគដែលតម្រូវឱ្យឆ្លងកាត់ដល់យន្ដការថ្នាក់ជាតិ ឬក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមមានគម្រោងវិនិយោគមានទឹកប្រាក់លើសពី៥លានដុល្លារ គម្រោងវិនិយោគស្ថិតលើទីតាំងរាជធានី ខេត្ត ចាប់ពី២ឡើងទៅ គម្រោងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគស្ថិតក្រោមច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងការរុករក និងការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិជាដើម ៕

អត្ថបទដែលជាប់ទាក់ទង