**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អ្នកនាំពាក្យ៖ ការផ្សាយព័ត៌មានត្រូវគោរពក្រមសីលធម៌ ដើម្បីរួមចំណែករក្សាសន្តិសុខ និងអភិវឌ្ឍសង្គម

ភ្នំពេញ៖ សព្វថ្ងៃ បច្ចេកវិទ្យាទំនើបកំពុងរីកចម្រើន និងវិវត្តឥតឈប់ឈរ ហើយបានធ្វើឱ្យនិន្នាការនៃការប្រើប្រាស់មធ្យោបាយផលិត ផ្សព្វផ្សាយ ព័ត៌មានបែបឌីជីថល ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក៏មានការកើនឡើងយ៉ាងសម្បូណ៍បែប ក្នុងនោះក៏មានប្រជាពលរដ្ឋដែលជាអ្នកផ្សាយព័ត៌មានដែរ។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សកម្មភាពបែបនេះបានក្លាយជាប្រភពមួយស្តីពីរឿងរ៉ាវ ឬបញ្ហាដែលបានកើតឡើងក្នុងមូលដ្ឋានជុំវិញខ្លួន ឬក្នុងសហគមដែលយើងរស់នៅ ហើយជាការរួមចំណែកបញ្ជូនសារដល់អាជ្ញាធរនៅមូលដ្ឋានផ្ទាល់ និងអាចឈានទៅស្វែងរកដំណោះស្រាយ ឬមានវិធានការចំពោះបញ្ហាណាមួយឱ្យទាន់ពេលវេលា។

ទិដ្ឋភាពនេះក៏ជាការចូលរួមក្នុងសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ហើយបានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីភាពរីកចម្រើននៃការទទួលព័ត៌មានសព្វថ្ងៃ ប្រកបដោយលក្ខណៈចម្រុះនិងសម្បូណ៍បែប ដែលត្រូវបានធានា ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសគឺក្នុងអាណត្តិទី៧នេះ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ អ្នកកាសែតពលរដ្ឋភាគច្រើនមិនបានទទួលការបណ្ដុះបណ្ដាលផ្នែកសារព័ត៌ទេ ពោលគឺមិនបានចូលសាលាដើម្បីរៀនជំនាញសារព័ត៌មានឡើយ។ ជាផលវិបាក ព័ត៌មានដែលត្រូវបានផលិតឡើង គ្រាន់តែផ្អែកលើបទពិសោធន៍ ឬការហាត់ធ្វើតៗគ្នា ឬ ជាការផលិត ឬផ្សាយព័ត៌មានតាមអារម្មណ៍ខ្លួនឯងផ្ទាល់ ជាជាងផ្អែកលើព័ត៌មានពិត ឬស្ថានភាពជាក់ស្តែង។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការផ្សាយព័ត៌មានបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងសង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយពេលខ្លះអាចបង្កឱ្យមានជម្លោះ មានភាពវិកវរដល់សន្តិសុខសង្គម ដោយសារតែព័ត៌មាននោះមិនគ្រប់ជ្រុងជ្រោយ គ្មានតុល្យភាពព័ត៌មាន គ្មានប្រភពច្បាស់លាស់ រីឯគោលបំណងនៃការផ្សព្វផ្សាយគឺគ្រាន់ទាញយកប្រជាប្រិយភាពសម្រាប់ជាប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។ ទន្ទឹមនេះដែរ យើងសង្កេតឃើញមានជនមួយចំនួនបានជ្រកក្រោមឈ្មោះសារព័ត៌មាននេះ ដើម្បីប្រព្រឹត្តសកម្មភាពផ្សេង ផ្ទុយក្រមសីលធម៌ និងយកឈ្មោះសារព័ត៌មាននេះធ្វើជាមុខរបរដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលពេលខ្លះអាចមានរហូតដល់ប្រព្រឹត្តការកំហែងទារប្រាក់ ដែលជាបទល្មើសព្រហ្មទណ្ឌទៀតផង។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដោយសង្កត់ធ្ងន់ថា ដូច្នេះអ្នកកាសែតពលរដ្ឋត្រូវយល់ និងកំណត់ឱ្យបានច្បាស់ពីគោលបំណងរបស់ខ្លួន និងគោលដៅនៃការផ្សាយ កុំផ្សាយព័ត៌មានតាមចិត្តចង់ ឬតាមការនឹកឃើញ ហើយត្រូវធានាថាការផ្សាយព័ត៌មាននោះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋាន ឬអាចចូលរួមចំណែកដោះស្រាយបញ្ហា ក៏ដូចជាថែរក្សាស្ថិរភាពក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ អ្នកកាសែតពលរដ្ឋត្រូវស្វែងរកការបណ្ដុះបណ្ដាលជំនាញ សរសេរ សម្ភាសន៍ ផលិត ផ្សាយព័ត៌មាន និងការបង្រៀនស្តីពីក្រមសីលធម៌ក្នុងវិស័យព័ត៌មាន ពីស្ថាប័ន ឬអង្គភាពជំនាញ ដើម្បីឱ្យការផ្សាយព័ត៌មានរបស់ខ្លួនមានគុណភាព អនុលោមតាមបទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង