**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើធនាគារឥស្លាមថៃ ពិនិត្យលទ្ធភាពវិនិយោគលើ វិស័យធនាគារបែបឥស្លាមនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Thawilap Ridthapirom នាយកប្រតិបត្តិធនាគារឥស្លាមថៃ (Islamic Bank of Thailand) នៃក្រសួងហិរញ្ញវត្ថុថៃ នៅខេត្តប៉ាតានី ប្រទេសថៃ។

ជំនួបនេះធ្វើឡើងឆ្លៀតក្នុងឱកាស ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានអញ្ជើញចូលរួមកម្មវិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន និងផ្តល់មូនិធិដល់កុមារកំព្រា ជាមួយមេដឹកនាំឥស្លាមទាំង ៥ខេត្ត នៅភាគខាងត្បូងប្រទេសថៃ ក្រោមអធិបតីភាពឯកឧត្តម Wan Mohammad Noor Matha ប្រធានរដ្ឋសភាថៃ និងលោក Aroon Boonchom ប្រធានក្រុមប្រឹក្សាកណ្ដាលឥស្លាមថៃ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ពីអតីតកាលកម្ពុជា ដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃប្រមាណជាង៣០ឆ្នាំ ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដូចជាមានការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ផ្សេងៗទៀត ដែលផ្តល់ភាពងាយស្រួលសម្រាប់វិនិយោគិនមកពីក្រៅប្រទេសមកវិនិយោគ នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើនដល់ទៅ ៦,៦% ក្នុងឆ្នាំ២០២៤ ខណៈឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៥,៦%។

ទន្ទឹមគ្នាដែរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើឲ្យធនាគារឥស្លាមថៃ ពិនិត្យលទ្ធភាពមកវិនិយោគលើវិស័យធនាគារ បែបឥស្លាមនៅកម្ពុជា ខណៈកម្ពុជាពុំទាន់មានការវិនិយោគលើវិស័យនេះនោះទេ ហើយវិស័យនេះមិនសំដៅតែគាំទ្រលើសហគមន៍ឥស្លាមនោះទេ គឺគាំទ្រជាលក្ខណៈទូទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ភាគីធនាគារដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាស និងផ្តល់ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគិន និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីអាចធ្វើការពិចារណាក្នុងការមកវិនិយោគ សម្រាប់ជាផលប្រយោជន៍រួម។

ជាកិច្ចឆ្លើយតប បន្ទាប់ពីបានស្តាប់ការរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយឯកឧត្តមទេសរដ្ឋមន្ត្រីខាងលើរួច នាយកប្រតិបត្តិធនាគារឥស្លាមថៃ បានបង្ហាញការសាទរជាខ្លាំង ចំពោះការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា យ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោកបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពមកសិក្សាឱកាសវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព និងផ្តល់ភាពងាយស្រួលដល់​អ្នកវិនិយោគផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង