**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា អញ្ជើញបើកសិក្ខាសាលាស្តីពី សមិទ្ធផលរយៈពេល៥ឆ្នាំ និងផែនការបន្ត របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី សមិទ្ធផលរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការឆ្នាំ២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នៅសណ្ឋាគារសិង្គហមិត្ត ខេត្តកែប។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឈានឡើងរបស់ ស.វ.ស ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញអង្គសិក្ខាសាលាចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីផ្តល់ជាធាតុចូលសម្រាប់សៀវភៅសមិទ្ធផលឆ្នាំ២០១៩-២០២៣ ឱ្យកាន់តែមានគុណភាពសមស្រប ឆ្លើយតបនឹងភាពជាក់ស្តែង។

ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍គន្លឹះជូនស.វ.ស ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថ្មី និងផែនការឆ្នាំ២០២៤ ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល។

ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ ស.វ.ស សម្រេចបានសមិទ្ធផលធំៗជាច្រើន រួមមានទាំងការអភិវឌ្ឍកម្មវិធីសិក្សាថ្មី កែសម្រួលកម្មវិធីសិក្សាដែលមានស្រាប់ផ្តោតលើសមត្ថភាព អភិវឌ្ឍឧបករណ៍គរុកោសល្យនានា និងឧបករណ៍វាយតម្លៃនិស្សិត ការពង្រឹងគុណភាពកម្មសិក្សានិស្សិត ពង្រឹងនិងពង្រីកការងារស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា។ ជាពិសេស ស.វ.ស ទទួលបានការទទួលស្គាល់គុណភាពពេញសិទ្ធ រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងការទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់ ៥១-១០០ ក្នុងចំណោមសាកលវិទ្យាល័យលើពិភពលោកសម្រាប់ “Innovation in student mobility and Openness” ពី The World University Rankings for Innovation (The WURI) ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ស.វ.ស បានផលិតធនធានមនុស្ស ក្នុងវិស័យសុខាភិបាល សរុបចំនួន ៥,៥៤៥ នាក់ (ស្រី ២,៨៧១ នាក់) ក្នុងនោះ ៩៧% មានការងារធ្វើ។

សូមបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសាស្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការស.វ.ស ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃស.វ.ស និងភ្ញៀវកិត្តិយស ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ សរុបប្រមាណ ១០០នាក់៕

អត្ថបទដែលជាប់ទាក់ទង