**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

អង្គមហាសន្និបាតក្រសួងយុត្តិធម៌ ឯកភាពធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ

ភ្នំពេញ៖ អង្គមហាសន្និបាតក្រសួងយុត្តិធម៌ បានឯកភាពគ្នា ក្នុងការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តរបស់ក្រសួងយុត្តិធម៌។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា អង្គមហាសន្និបាតបានពិនិត្យឃើញអំពីភាពចាំបាច់ក្នុងការពិនិត្យពិចារណាធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ដែលមានការពាក់ព័ន្ធត្រង់ចំណុច នៃការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងពិបាកយល់, ចំណុចដែលមិនអាចអនុវត្តបាន និងចំណុចដែលខ្វះខាត (សម័យឌីជីថល) ដើម្បីធានាដល់ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការអនុវត្ត។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងដែរថា អង្គមហាសន្និបាត បានពិនិត្យឃើញថាក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធ មានភាពចាំបាច់ក្នុងការធ្វើវិសោធនកម្ម ដោយហេតុថា៖ ទី១-បទប្បញ្ញត្តិមួយចំនួន នៅមានភាពមិនទាន់ច្បាស់លាស់ ឬមិនទាន់រលូន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៅក្នុងការអនុវត្ត, ទី២-បទប្បញ្ញត្តិមួយចំនួន មិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពនៃសង្គមជាក់ស្តែង, ទី៣-មានភាពចាំបាច់ក្នុងការបន្ថែមនូវបទប្បញ្ញត្តិថ្មីៗមួយចំនួន ផ្អែកតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល និងទី៤-ភាពចាំបាច់ក្នុងការពិនិត្យមើលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឡើងវិញ ប្រសិនបើចាំបាច់ ដើម្បីធានា ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា។

ក្នុងន័យនេះ អង្គមហាសន្និបាតបានពិនិត្យ និងឯកភាពចំពោះភាពចាំបាច់ក្នុងការពិនិត្យធ្វើវិសោធនកម្ម ក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវការលំបាកនៅក្នុង ការអនុវត្ត បំពេញបន្ថែមនូវចំណុចខ្វះខាត ដោយផ្អែកតាមការវិវត្តន៍នៃស្ថានភាពសង្គម និងសម័យបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងរឿងព្រហ្មទណ្ឌនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង