**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលព្រឹទ្ធាចារ្យ​ សាស្ត្រាចារ្យមរតកនៃធនធានសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការីនី ដែលបានចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាចូលរួមក្នុងវិស័យវប្បធម៌ សិល្បៈសម្រាប់កម្ពុជា ជារួមសរុបប្រមាណ១០០រូប នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ក្រោមបរិយាកាសប្រកបដោយភាពរីករាយ និងស្នាមញញឹម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលបានលះបង់នូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីវប្បធម៌ និងព្រឹត្តិការណ៍នានាជាច្រើនទៀត ក្នុងគោលដៅរួមគ្នាលើកស្ទួយវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា កន្លងមកលោកគ្រូ អ្នកគ្រូ បានរួមចំណែកយ៉ាងសកម្មជាមួយ ស.ស.យ.ក. តាមរយៈព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ការចាប់ផ្ដើមនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ការអបអរសាទរខួប ស.ស.យ.ក. ជាពិសេស បាននាំយកភាពអស្ចារ្យរនៃវប្បធម៌របស់កម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ និងចងក្រងឯកសាររបាំបុរាណខ្មែរ ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ការចូលរួមចំណែករបស់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់ ពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរ ថែរក្សា ការពារ អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយ នូវសិល្បៈវប្បធម៌ ដ៏ល្អ
ផូរផង់ រស់រវើក និងសម្បូរបែបរបស់បុព្វបុរសខ្មែរជំនាន់មុន។

តាមរយៈវប្បធម៌ទាំងរូបិយ និងអរូបិយ គឺសុទ្ធសឹងតែជាចំណែកនៃការផ្សារភ្ជាប់កូនខ្មែរគ្រប់ជំនាន់ទៅដូនតារបស់កម្ពុជា ជាពិសេសដួងប្រលឹងរបស់ដូនតាខ្មែរហើយតាមរយៈលោកគ្រូ អ្នកគ្រូ បានផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយអាចស្វែងយល់ និងហាត់រៀនបន្តទៅថ្ងៃអនាគត ប្រសិនបើមិនមានវត្តមានរបស់លោកគ្រូ អ្នកគ្រូ អ្នកថែររក្សា និងបន្តនោះទេអ្នកជំនាន់ក្រោយនឹងបន្តបាត់បង់។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជូនពរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការីនី ទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងនាំយកការផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកត្តិ ព្រមទាំងសារជូនពរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង