**ថ្ងៃនេះ! ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន**ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារំលែកមរណទុក្ខជូន ឯកឧត្ដម ឈួន សុធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ឈឹម ប៉ែននីឡា**ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបក្រកាសព័ត៌មានស្តីពី ទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់(UPR) ជុំទី៤ របស់កម្ពុជា នៅទីក្រុងហ្សឺណែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបផ្គូផ្គងធុរកិច្ចរវាងសហគមន៍ធុរកិច្ចកម្ពុជា ជាមួយសហគមន៍ធុរកិច្ចជប៉ុន**ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់រូបសញ្ញារបស់ក្រសួងសុខាភិបាល**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងអធិការកិច្ច ក្រោមប្រធានបទ «អំពើល្អជាទាន ការបរិច្ចាគឈាមជាសប្បុរស»**រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមអធិការកិច្ចអន្តរស្ថាប័ន**ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៦ខ្សែ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ**សហភាពអឺរ៉ុបបង្ហាញប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក**លោកពូទីនធ្វើបច្ចុប្បន្នភាពគោលដៅអភិវឌ្ឍន៍ជាតិរបស់រុស្ស៊ី

ឯកឧត្តម កែវ រតនៈ ក្រើនរំលឹកដល់កងទ័ពចូលរួមរក្សាការពារធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានក្រើនរំលឹកដល់កងទ័ពចូលរួមរក្សាការពារធនធានធម្មជាតិនិងអនុវត្តគោលនយោបារបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានរឹងមាំទទួលបានជោគជ័យ។

ឯកឧត្តម កែវ រតនះ បានថ្លែងបែបនេះនៅក្នុងពិធីចុះសួរសុខទុក្ខនិងសំណេះសំណាលនាយទាហាន នាយទាហានរងនិងពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនៅព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ។ និងដោយមានការចូលរួមពី ឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក ងួន ប៉ោសេង អភិបាលរងខេត្ត ព្រមទាំងប្រតិភូមអមដំណើរនិង អាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងអំណរគុណចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងប្រតិភូរួមដំណើរតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់កងទ័ពនិងគ្រួសារដែលបញ្ជាក់ ឱ្យកាន់តែច្បាស់អំពីការគិតគូរនិងជួយសម្រួលដល់ជីវភាពកងទ័ព។

ឯកឧត្តម បានជម្រាបជូនផងដែរ អំពីសកម្មភាពការងារអភិវឌ្ឍន៍នៅក្នុងអង្គភាព ការងារជួយសង្គម និងប្តេជ្ញាចិត្តរក្សាការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្កាទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។

ឯកឧត្តម កែវ រតនះ បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ កម្មវិធីនយោបាយជាច្រើនដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើន ជីវភាពកាន់តែធូធារ ។ ហេតុនេះហើយបានជារាជរដ្ឋាភិបាលក៏ដូចក្រសួងការពារជាតិ បានអនុវត្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាននូវកិច្ច ការពារជាតិប្រកបដោយប្រសិទ្ធភាព រក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ កត្តាដែលសំខាន់ជាងនេះទៅទៀតនោះគឺការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិចាំបាច់នានា។ល។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបន្តថា ក្នុងន័យនេះកងទ័ពជើងគោក បន្តហ្វឹកហ្វឺននិងបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមការណែនាំ និងផែនការរបស់ថ្នាក់លើដែលបានដាក់ចុះ។ ការកសាងធនធានមនុស្សប្រកបទៅដោយសមត្ថភាព និងវិជ្ជាជីវៈទៅតាមបទដ្ឋាន និងនិយាមបច្ចេកទេសអន្តរជាតិ គឺជាការងារមួយដែលចាំបាច់ និងទាមទាឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន ជំនាញរួម និងនាយទាហានជាយោធាចារ្យដែលមានបច្ចេកវិទ្យាពិតប្រាកដ មានបទពិសោធន៍ខ្ពស់ ច្បាស់លាស់ ម៉ត់ចត់ ដែលជាកម្លាំងចលករដ៏សំខាន់ និងចាំបាច់ក្នុងការកសាងអង្គភាព។

ឯកឧត្តម បានបន្តថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលរាជរដ្ឋាភិបាលតែង តែគិតគូរដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកតម្កើងកិត្យានុភាពនៃកម្ពុជា នៅលើឆាកអន្តរជាតិ ស្ថានភាពសន្តិសុខសម្រាប់កម្ពុជា មានការប្រែប្រួលជាបន្តបន្ទាប់ដោយសារការផ្លាស់ប្តូរសភាពការណ៍នៅក្នុងស្រុក និងការទទួលរងឥទ្ធិពល នៃការវិវត្តផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ព្រមទាំងកត្តាទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ការប្រែប្រួលទាំងអស់នេះទាមទារឱ្យមានការចាប់អារម្មណ៍ និងគិតគូរឱ្យបានហ្មត់ចត់ក្នុងការដាក់ចេញ នូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម បានគូសបញ្ជាក់ថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទីជា កម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងគោលដៅជំរុញ និងពង្រឹងថែមទៀតនូវការអភិវឌ្ឍសង្គមជាតិមួយប្រកបដោយភាពរីកចម្រើនជឿនលឿន រុងរឿង ដោយធ្វើការកសាងជាជំហានៗទៅតាមដំណាក់កាលដែលអំណោយផលដល់សង្គមជាតិកម្ពុជា»។បន្ថែមពីនេះ ឯកឧត្តម បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិ បាលកម្ពុជាដែលមានសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកកម្ពស់ស្មារតី គោរពបទបញ្ជា លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ បំពេញភារកិច្ចនៅក្នុងសា្ថប័ន អង្គភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ចូលរួមរក្សាការពារធនធានធម្មជាតិ កាត់បន្ថយឱ្យបានជាអតិបរិមានូវរាល់ភាពអសកម្ម និងកំហុសឆ្គងទាំងឡាយដោយចេតនាក្តី អចេតនាក្តី ដែលធ្វើឱ្យរាំងស្ទះ និងប៉ះពាល់ដល់សង្គមជាតិ កងទ័ពគ្រប់រូបត្រូវទទួលយកនូវរាល់បទពិសោធន៍ និងគំនិតជាវិជ្ជមានថ្មីៗ មកធ្វើការត្រិះរិះពិចារណា ត្រូវមានគុណធម៌ សិលធម៌រស់នៅល្អ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅសម្រេចជោគជ័យគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ និងការពារដាច់ខាតមិនឱ្យមានសកម្មភាពដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិ និងរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវចូលរួមការពារ ទប់ស្កាត់ ជំងឺឆ្លងរាតត្បាតនានា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង