**អភិបាលខេត្ដស្វាយរៀង អញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតនៅស្រុករំដួល**កាណាដា ប្ដេជ្ញាខិតខំបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត**រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ**រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងក្រុមកីឡាករបាល់ទះយុវជន ក្រោមអាយុ ២០ឆ្នាំ របស់ជម្រើសជាតិកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភការព្យាបាលជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ដល់លោកសាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងផ្តល់អាហារូបរណ៍ដល់កូនស្រីទាំងពីររបស់លោក**រដ្ឋបាលខេត្តកែប ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តចុះរៀបចំនិងដឹកនាំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពជូនមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត**គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ**រដ្ឋបាលខេត្តតាកែវ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**សម្ដេចតេជោ ហ៊ុន សែន បង្ហោះរូបថតជាច្រើនសន្លឹក រួចពោលថា «ប្រហែល ៣ខែនេះខ្ញុំបានឃើញ រូបថតខ្ញុំជាច្រើនសន្លឹក សុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ»**រដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល៧២ ព្រះវស្សា**រដ្ឋបាលខេត្តព្រៃវែង រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំអាស៊ាន ពិភាក្សាមធ្យោបាយនានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី**ឧត្តមមន្រ្តីអាស៊ានកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីសហប្រតិបត្តិការអាស៊ាន និងគំនិតផ្តួចផ្តើមសម្រាប់ភាពជាប្រធានអាស៊ាន-ម៉ាឡេស៊ី នៅឆ្នាំ២០២៥**ឯកឧត្តម មែ ស៊ីថន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

រដ្ឋមន្ត្រីកិច្ចការនារី សំណូមពរឲ្យថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ និងអ្នកពាក់ព័ន្ធ លើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល

ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្តុះបណ្តាលឌីជីថលចំនួន១ខ្នង ០១ជាន់ ០២បន្ទប់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អគារបណ្តុះបណ្តាលឌីជីថលនេះ សាងសង់ឡើងក្នុងគោលបំណង គឺអភិវឌ្ឍន៍មូលធនមនុស្ស និងការបណ្តុះបណ្តាលពលរដ្ឋម្នាក់ៗ ឱ្យក្លាយជាពលរដ្ឋឌីជីថល។ ពលរដ្ឋឌីជីថល សំដៅលើពលរដ្ឋគ្រប់រូប ដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការកិច្ចការ និងការរស់នៅប្រចាំថ្ងៃ។

ការកសាងអគារបណ្តុះបណ្តាលឌីជីថល នៅក្នុងបឋមសិក្សាអង្គបឹងចក នាឱកាសនេះ គឺជាជំហានចាប់ផ្តើមមួយដ៏មានសារសំខាន់ ដែលឆ្លើយតបនឹងតម្រូវការចាំបាច់ លើការអប់រំបណ្ដុះបណ្ដាលជំនាញឌីជីថល ព្រមទាំងរួមចំណែកកសាងមូលដ្ឋានគ្រឹះផ្នែកឌីជីថល សម្រាប់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនក្នុងការចាប់យកកាលានុវត្តភាព និងទាញយកផលប្រយោជន៍ជា អតិបរមាពីបដិវត្តន៍ឧស្សាហកម្ម៤.០។

នៅក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានសំណូមពរដល់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធនានា សូមចូលរួមយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងធ្វើយ៉ាងណាជួយដល់កុមារ ទទួលបាននូវគុណវុឌ្ឍិមួយ ដែលស្របតាមបរិវត្តកម្ម ក្នុងយុគសម័យឌីជីថល ដែលបានផ្លាស់ប្តូរអត្ថន័យពីអក្ខរកម្មបែបប្រពៃណី ទៅរកអក្ខរកម្មឌីជីថល(Digital literacy) ដែលជាបំណិនជីវិត (life skill) ដ៏ចាំបាច់សម្រាប់ការសិក្សា ការរស់នៅ និងការបំពេញការងារនៅក្នុងសង្គមសតវត្សទី២១។ ជាពិសេសសំណូមពរដល់គណៈគ្រប់គ្រងនិងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ដល់យុវជនក្រៅសាលា ជាពិសេសយុវជនដែលបានបាត់បង់ឱកាសសិក្សា ដោយសារកត្តាខ្វះខាតជីវភាព សេដ្ឋកិច្ចគ្រួសារខ្សត់ខ្សោយ និងកត្តាចំណាកស្រុកជាដើម ដោយទាក់ទាញដល់យុវជន ចូលមកទទួលសេវាកម្មបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ សមត្ថភាពយ៉ាងសម្បូរបែប ដូចជា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្វែងរកព័ត៌មានការងារ ការប្រឹក្សាអាជីព ការតម្រង់ទិសការសិក្សា កម្មវិធីកុំព្យូទ័រ និងជំនាញផ្សេងៗ។ល។

មជ្ឈមណ្ឌលឌីជីថល គឺជាសាលាដែលនឹងផ្តល់ការអប់រំ និងចំណះដឹងផ្នែកឌីជីថល ដល់ប្រជាជនគ្រប់រូប ជាកម្មវិធី នឹងធ្វើឱ្យមានភាពលេចធ្លោរផ្នែកឌីជីថល និងឈានមុខក្នុងវិស័យឌីជីថល ក្នុងសហគមន៍យើង ក៏ដូចជាអ្នកចូលរួមទទួលផលទាំងអស់ និងកម្មវិធីនឹងផ្តល់ជូននូវចំណេះដឹងឌីជីថល ហើយម្នាក់ៗដែលចូលរួមក្នុងកម្មវិធីនេះ នឹងយកចំណេះដឹងនិងគុណតម្លៃនេះ ទៅអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនាគតរបស់ខ្លួនម្នាក់ៗ និងដើម្បីសហគមន៍របស់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង