**សម្តេចធិបតី ប្រគល់ភារកិច្ចជូនឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឯកឧត្តម មាស សោភ័ណ្ឌ បញ្ជាក់លម្អិតអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ**ឯកឧត្តម ប្រាក់ សំអឿន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ**វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់**ឃាតកម្មកាប់សម្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបានលុង កម្លាំងអាវុធហត្ថរួមគ្នាតាមចាប់ជនល្មើស២នាក់ ក្រោយធ្វើសកម្មភាពបាន៦ថ្ងៃ**ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌**មន្រ្តីជំនាញដុតបំផ្លាញចោលសាច់បង្កកខូចគុណភាព ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១**ឈប់យល់ច្រឡំ៖ ករណីការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ» គឺជាវីដេអូចាស់**អភិបាលខេត្តកំពត ស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមបង្កើនការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្តតាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ**មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​បាក់​ផ្ទាំង​ប៉ាណូ​ក្រុង​បុមបៃ**លោក ពូទីន នឹងទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់ពីថ្ងៃ​ទី១៦-១៧ ខែ​ឧសភា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​**«ការអភិវឌ្ឍគឺជាគន្លឹះ» អាហារថ្ងៃត្រង់មួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិន ចូលផ្លូវល្បឿនលឿន**សម្តេច ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុកចន្ទ្រា ស្រុកស្វាយទៀប និងក្រុងបាវិត នៃខេត្តស្វាយរៀង

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវានៅមណ្ឌលសុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពសង្ឃ័រ ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមសេចក្តីរាយការណ៍របស់លោកស្រី នាង សារ៉ាន់ ប្រធានមណ្ឌលសុខភាពសង្ឃ័របានឱ្យដឹងថា មណ្ឌលសុខភាពនេះជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមមណ្ឌលសុខភាពទាំង៤៩ និងមានបុគ្គលិកចំនួន ១០នាក់ ក្នុងនោះមានពេទ្យឆ្មបមធ្យមចំនួន ២នាក់ គ្រប់ដណ្តប់ប្រជាជនចំនួន ១៤ ៧៨៧នាក់ មកពី២សង្កាត់និង១៥ភូមិ ព្រមទាំងមានប្រជាពលរដ្ឋនៅភូមិផ្សេងៗមកទទួលសេវាផងដែរ ។ មណ្ឌលសុខភាពសង្ឃ័រ មានសេវាពិគ្រោះជំងឺក្រៅ ពិគ្រោះជំងឺក្នុង និងសេវាពិនិត្យជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត ។ ជាមួយគ្នានេះមណ្ឌលសុខភាពមានការព្យាបាលដោយការបង់ប្រាក់មានចំនួនតិច  និងមានអ្នកមកទទួលសេវាដោយប្រើប្រាស់ប័ណ្ណសមធម៌ និង ប.ស.ស មានចំនួន៦០០ទៅ៨០០នាក់ ដែលភាគច្រើនជាកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស និងអ្នកបម្រើសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានមន្ត្រីរាជការផងដែរ ។ ចំពោះជំងឺមិនឆ្លងមកពិនិត្យមានចំនួនពី៨០០ ទៅ៩០០នាក់ ស្មើនឹង៦០% ដែលភាគច្រើនកើតទៅលើប្រជាពលរដ្ឋចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយសារទទួលទានរបបអាហារ មានការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ និងមិនទាន់យល់ដឹងច្បាស់ពីជំងឺនេះ ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យក្នុងមណ្ឌលសុខភាព ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយដាក់ប៉ាណូផ្សព្វផ្សាយ ព្រមទាំងប្រកាសទប់ស្កាត់ និងផ្សាយតាមគ្រប់រូបភាពទាំងអស់ពីផលលំបាកនៃជំងឺមិនឆ្លង ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីកាត់បន្ថយភាពក្រីក្រឈានសម្រេចបានគោលដៅឆ្នាំ២០៣០ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

លោកជំទាវ បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង