**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រដ្ឋមន្ត្រីមហាផ្ទៃ ឲ្យស្នងការរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស។

ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយរបាយការណ៍ជួញដូរមនុស្ស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា «សូមឱ្យបន្តយកចិត្តទុកដាក់នៅតាមរង្គសាល ហើយជាពិសេសគឺ KTV នេះ អីឡូវ KTV នេះមានការបង្ខិតបង្ខំឱ្យទៅធ្វើការនៅទីនោះ ជាពិសេសគឺស្ត្រី ហើយជាលក្ខណៈមានមេការគេមួយ លក់តាមខេត្ត ពីខេត្តមួយ ទៅខេត្តមួយ ឱ្យទៅបម្រើនៅតាមរង្គសាល ឬមួយ KTV នោះ ហើយជាពិសេសសុំឱ្យត្រួតពិនិត្យបៀរហ្គាឌិន ហើយពេលខ្លះគាត់បើកខាងមុខតែបៀរហ្គាឌិន។ ប៉ុន្តែ ខាងក្រោយមានបន្ទប់ សូមឱ្យធ្វើបច្ចុប្បន្នភាព បន្ទប់នោះដើម្បីអី? បន្ទប់ដើម្បីច្រៀង ឬធ្វើអីលើសពីនេះទៀត សូមឱ្យត្រួតពិនិត្យ»។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សម្រាប់ខេត្តនៅជាប់ព្រំដែន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានកាស៊ីណូ ត្រូវតែមានភាពម៉ឹងម៉ាត់ ជាមួយម្ចាស់កាស៉ីណូ អាចទៅរួចធ្វើកិច្ចសន្យាជាមួយម្ចាស់កាស៊ីណូ ដោយបញ្ជាក់ថាមិនឱ្យមានការប្រើប្រាស់ ឬលក់គ្រឿងញៀន ខណៈប៉ុន្មានសប្តាហ៍មុននេះ សមត្ថកិច្ច បានចុះបង្ក្រាបគ្រឿងញៀនជិត៤គីឡូក្រាម គឺមានការសហការជាមួយម្ចាស់ខារ៉ាអូខេ ផងដែរ។

ឯកឧត្ដមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តាមរយៈការចុះបង្ក្រាបទីខារ៉ាអូមួយចំនួន សមត្ថកិច្ចក៏បានរកឃើញជនរងគ្រោះជាស្ត្រីទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានមេការបង្ខិតបង្ខំដោយត្រូវបានលក់ពីកន្លែងមួយ ទៅកន្លែងមួយទៀត។

ជាមួយគ្នានោះឯកឧត្ដមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ថ្មីៗនេះ សមត្ថកិច្ចជំនាញកម្ពុជា បានជួយស្ត្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ថារៀបអាពាហ៍ពិពាហ៍ជាមួយបុរសនៅប្រទេសចិន ប៉ុន្តែ ក្រោយស្ត្រីរង់គ្រោះបានប្តឹងមកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ អន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា។ ប៉ុន្តែ ក៏នៅមានជនរង់គ្រោះជាច្រើននាក់ផ្សេងទៀតដែលបានចាញ់បោកមេខ្យល់តាមរយៈរូបភាពផ្សេងៗទៀត។

ទន្ទឹមគ្នានោះដែរឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធសូមបន្តជួយសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងគោលដៅដើម្បីឱ្យសម្រេចបានចក្ខុវិស័យរួមរបស់ពិភពលោក កាត់បន្ថយការជួញដូរ និងការបង្ខិតបង្ខំមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង