**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

កម្ពុជា-ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១៤ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ក្រោយខកខានជួបប្រជុំគ្នាដោយសារបញ្ហាជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កម្ពុជា ថៃបានបើកកិច្ចប្រជុំទ្វេភាគីឡើងវិញហើយដែលជាកិច្ចប្រជុំលើកទី១៤ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ជាប្រធានក្រុមភាគីកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន(Phanurat Lukboon)អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ជាប្រធានក្រុមភាគីថៃ។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនពីលទ្ធផលការងារនិងអរគុណចំពោះរាជរដ្ឋាភិបាលថៃ និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃលើកិច្ចសហការនិងគាំទ្រស្ទើរគ្រប់វិស័យពិសេសក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាទាំងលើការងារអនុវត្តច្បាប់ ព្យាបាល ស្តារនីតិសម្បទា មន្ទីរពិសោធន៍ ការងារផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការអនុវត្តផែនការភូមិ ស គ្មានគ្រឿងញៀនពិសេសតាមរយៈឯកសារ អិលអូអេ(LOA) ដែលយើងបានអនុវត្តជាងរៀងរាល់ឆ្នាំ ។ កិច្ចប្រជុំលើកទី១៤ នេះបានបន្តធ្វើការពិនិត្យ ពិភាក្សាលើកិច្ចការដែលយើងបានសហការគ្នាអនុវត្តក្នុងពេលន្លងមកនិងស្វែងរកវិធាននិងវិធីសាស្ត្រថ្មីៗបន្ថែមទៀតក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននៃប្រទេសយើងទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ ការបង្កើតបន្ថែមនូវសកម្មភាពអនុវត្តផែនការរវាងប្រទេសទាំងពីរកម្ពុជា ថៃ។

ផ្អែកលើលទ្ធផលជំនួបប្រជុំទ្វេភាគីលើកទី១៣កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន អគ្គលេខាធិការ បានកោតសសើរដល់កិច្ចសហការយ៉ាងល្អកម្ពុជា ថៃ ទទួលបានផ្លែផ្កាគួឲ្យកត់សម្គាល់ ។ ប្រទេសថៃជាប្រទេសរងគ្រោះពីការលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនពិសេសនៅតំបន់ព្រំដែនភាគខាងជើងនិងឥសាន្ត ពីតំបន់ត្រីកោណមាស។ ឈ្មួញគ្រឿងញៀនបរទេសបានប៉ុនប៉ងលបលួចប្រើប្រាស់អនុតំបន់ទន្លេមេគង្គដឹកជញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វេមីន អិចស្តាស៊ី កេតាមីន ហេរ៉ូអ៊ីននិងសារធាតុគីមីផ្សំ ក្នុងនោះថៃជួបប្រទះនូវបញ្ហាប្រើប្រាស់ល្បាយមេតំហ្វេតាមីន កេតាមីន MDMA (ម្សៅទឹកសប្បាយ) Happy Water ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ផានុរ៉ាត លូកប៊ូន អគ្គលេខាធិការ បានអំពាវនាវឱ្យកម្ពុជា ថៃ ត្រូវបន្តពង្រឹងការបង្ការទប់ស្កាត់ ដើម្បីកាត់ផ្តាច់សង្វាក់បណ្តាញឧក្រិដ្ឋជនដែលតែងតែលបលួចបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀន។

តាមរយៈកិច្ចប្រជុំនេះកម្ពុជា ថៃ បានរកឃើញនូវចំណុចគន្លឹះល្អៗនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតហើយជាប្រយោជន៍សម្រាប់ប្រជាជននិងប្រទេសយើងទាំងពីរក៏ដូចតំបន់យើងទាំងមូលហើយភាគីទាំងពីរកម្ពុជា ថៃបានឯកភាពបន្តរឹតបន្តឹងនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជួយគ្នាទៅវិញទៅមកដើម្បីពង្រឹងបាននូវប្រសិទ្ធភាព និងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង