**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ឯកឧត្តម ប៉េង ពោធិ៍នា ដាក់ចេញជាសំណូមពរចំនួន ០៦ចំណុច ទៅកាន់សមាជិក សមាជិកាទាំងអស់ ដើម្បីគណបក្សក្រសួងមានភាពរឹងមាំ មានមន្រ្តីគណបក្សដែលមានសក្តានុពល និងរួមចំណែកកសាងគណបក្ស

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី២៣ មីនា ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស ដើម្បីនិរន្តភាពនៃការដឹកនាំបន្តវេនរបស់គណបក្ស” ជូនដល់សិក្ខាកាម ជាសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន សរុប ២៤៥រូប។

វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម យស ផានីត្ដា សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានផ្នែកបណ្តុះបណ្តាល យ.គ.ក និងឯកឧត្តម នួន​ ផារ័ត្ន​ សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ អនុប្រធានផ្នែកបណ្តុះបណ្តាល យ.គ.ក និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេលមួយថ្ងៃពេញនេះ មានបទឧទ្ទេសនាមប្រកបដោយអត្ថន័យខ្លឹមសារ ចំនួន ០៣រួមមាន៖
១)​.ប្រវត្តិ ស្នាដៃ និងមេរៀនជាប្រវត្តិសាស្ត្ររបស់គណបក្ស​ ដោយ​ ឯកឧត្តម នួន ផារ័ត្ន
២)​.ការកសាងអត្តចរិកល្អប្រពៃរបស់មន្ត្រីគណបក្ស​ ដោយលោក ឡាយ សុបញ្ញា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្ដុះបណ្ដាល យ.គ.ក
៣)​.របៀបរបបការងារ និងខ្សែរយៈចាត់តាំងរបស់យុវជនគណបក្សថ្នាក់កណ្តាល​ ដោយ​ លោក គឹម សុធា អនុប្រធានក្រុមស្រាវជ្រាវផ្នែកបណ្ដុះបណ្ដាល យ.គ.ក។

ក្នុងពិធីបើកវគ្គបណ្តុះ លោកជំទាវ​ មឹន មាណវី សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង បានថ្លែងនូវមតិស្វាគមន៍ សំណេះសំណាល និងបានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ក្រេបយកចំណេះជាពុទ្ធិ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្ស។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ផែង សុវិជ្ជានោ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សក្រសួង បានធ្វើរបាយការណ៍សង្ខេបអំពីវគ្គបណ្តុះបណ្តាលជូន ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សក្រសួង និងអង្គពីធី ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេស និងក្រុមការងាររៀបចំកម្មវិធី។

នាឱកាសនោះ ឯកឧត្តម យស ផានីត្ដា ក្នុងនាមជាប្រធានផ្នែកបណ្តុះបណ្តាល យ.គ.ក ដែលបានសហការដឹកនាំរៀបចំកម្មវិធីបណ្តុះបណ្តាលនេះ បានធ្វើការកត់សម្គាល់ពីការយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ​ ទៅលើប្រធានបទខាងលើ និងការចូលរួមយ៉ាងផុលផុសរបស់សិក្ខាកាម ក្នុងការលើកជាសំណួរ និងចូលរួមជាមតិយោបល់របស់ខ្លួនផងដែរ។

នៅក្នុងមតិបូកសរុបបិទកម្មវិធី ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់លើកការសហការរៀបវគ្គបណ្តុះបណ្តាល រវាងគណៈកម្មធិការគណបក្សក្រសួង និងផ្នែកបណ្តុះបណ្តាល យ.គ.ក។

ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់ថាមន្ត្រីគណបក្ស គឺជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចការនយោបាយគណបក្ស ក៏ដូចជាក្នុងការងារកសាងគណបក្សក្នុងដំណាក់កាលនីមួយៗ។ ឯកឧត្តមបានបន្ថែមថា មានមន្ត្រីគណបក្សល្អ ទើបគណបក្សខ្លាំង អង្គការចាត់តាំងគណបក្សរឹងមាំ គណបក្សកាន់តែមានសុក្រឹតភាព ធានាការអនុវត្តកម្មវិធីនយោបាយគណបក្សបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ប្រជាពលរដ្ឋមានជំនឿលើការដឹកនាំរបស់គណបក្ស និងរក្សាបានប្រៀប​ ឈ្នះគ្រប់ការបោះឆ្នោត ហើយធានានិរន្តរភាពនៃភាពជាអ្នកដឹកនាំរបស់គណបក្សលើមាគ៌ានយោបាយ សន្តិភាព និងការអភិវឌ្ឍ ទាំងមូលដ្ឋានស្មារតី និងសម្ភារ។

ដើម្បីគណបក្សក្រសួងមានភាពរឹងមាំ មានមន្រ្តីគណបក្សដែលមានសក្តានុពល និងរួមចំណែកកសាងគណបក្ស ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានដាក់ចេញជាសំណូមពរចំនួន ០៦ចំណុច ទៅកាន់សមាជិក សមាជិកាទាំងអស់ រួមមានដូចខាងក្រោម៖

១.ក្នុងនាមសមាជិកគណបក្ស ទោះស្ថិតក្នុងកម្រិតណាក៏ដោយ ត្រូវយល់ដឹងពីភារកិច្ច របស់ខ្លួន ដែលក្នុងនោះត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ត្រូវថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងល្អជាមួយប្រជាជន ដើម្បីការរីកចម្រើន។

២.ក្នុងនាមជាអ្នកបន្តវេន សូមចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលជាវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ និងពង្រីកសមិទ្ធផលជាវិជ្ជមានបន្ថែមទៀតឱ្យកាន់តែប្រសើរ ព្រមទាំងរួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំដើម្បីផ្ទេរឱ្យយុវជនជំនាន់ក្រោយៗទៀត។

៣.
យើងម្នាក់ៗត្រូវមានលក្ខណៈសម្បត្តិល្អប្រពៃ ដែលសំដៅលើសមត្ថភាព សីលធម៌ ប្រជាប្រិយភាព និងសុខភាពល្អ មានឆន្ទៈគាំទ្រអនុវត្តគ្រប់ភារកិច្ច និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស និងចលនាញាតិមិត្ត បងប្អូន និងសាច់ញាតិ ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

៤.ត្រូវបន្តអប់រំការងារនយោបាយសតិអារម្មណ៍ជាប្រចាំ ដល់សមាជិក សមាជិកាគណបក្ស និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ព្រមទាំងខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

៥.ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យហិរញ្ញវត្ថុ ដោយគាំទ្រ និងចូលរួមការកៀរគរមធ្យោបាយ សម្ភារ ថវិកាពីប្រភពស្របច្បាប់នានា ដើម្បីបម្រើសកម្មភាពនយោបាយរបស់គណបក្ស។

៦.ចូលរួមការងារមូលដ្ឋានតាមការចាត់តាំង ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីអនុវត្តកម្មវិធីនយោបាយគណបក្ស ផ្សារភ្ជាប់ជាមួយប្រជាជន និងត្រូវរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការអនុវត្ត កម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួង បានផ្តល់កិត្តិយស ចែកជូន វិញ្ញាបនបត្របញ្ជាក់ការចូលរួមបណ្តុះបណ្តាល ស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស ដើម្បីនិរន្តភាពនៃការដឹកនាំបន្តវេនរបស់គណបក្ស” ដល់សិក្ខាកាមដែលបានចូលរួម ៕

អត្ថបទដែលជាប់ទាក់ទង