**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ប្រមុខរាជរដ្ឋាភិបាល ផ្តល់អនុសាសន៍១៣ចំណុចដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាបន្ន និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ នៅតាមជនបទ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន១៣ចំណុចដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាបន្ន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍ទាំងនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ សូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត សម្រាប់ប្រើប្រាស់ជាឯកសារគតិយុត្តលើការងារជំនាញ និងលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ។

ទី២-ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និង អភិវឌ្ឍការងារស្ថាបនា ជួសជុល លើកកម្រិត និង កែលម្អផ្លូវជនបទ តាមរយៈ បច្ចេកវិទ្យាថ្មីៗ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា លើកកម្រិត និងកែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការប្រើប្រាស់ឱ្យបានយូរអង្វែង។

ទី៣-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រាស់គ្រប់រដូវកាល ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណភាព ៧០ភាគរយ និងពង្រីកការតភា្ជប់ ៣០ភាគរយ។

ទី៤-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ លើការងារ៖ ១).រៀបចំផែនទីផ្លូវ ធ្វើបញ្ជី សារពើភ័ណ្ឌ និងដាក់លេខផ្លូវឱ្យបានត្រឹមត្រូវផ្អែកតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន, និង២).រៀបចំធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់ សម្រាប់សាធារណជនប្រើប្រាស់បានយូរអង្វែង និងវិសោធនកម្មអនុក្រឹត្យលេខ១៩៧ ស្តីពីការគ្រប់គ្រង ដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ដោយបញ្ចូលបន្ថែមនូវដីចំណីផ្លូវតាមបណ្ដោយផ្លូវ ខេត្ត និងផ្លូវជនបទ ក្នុងគោលដៅរក្សាដីចំណីផ្លូវគ្រប់ប្រភេទសម្រាប់ការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូបនៅពេលអនាគត។

ទី៥-ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ និងត្រូវសហការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ។

ទី៦-ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើឱ្យរាំងស្ទះ ឬយឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។

ទី៧-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការពង្រឹងការអនុវត្តយន្តការដែលមានស្រាប់ ដើម្បីឈានទៅសម្រេចឱ្យបានតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលបានកំណត់ថានៅឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យ១០០ភាគរយ នៅទូទាំងប្រទេស។

ទី៨-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តជំរុញ និងពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ ដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូល តាមរយៈការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងការអភិរក្សសហគមន៍ជនជាតិដើមភាគតិច។

ទី៩-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រៀមរៀបចំធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ៧៨ អនប្រ.បក ចុះ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើបច្ចុប្បន្នភាពមុខងារ និងភារកិច្ចរបស់ក្រសួងឱ្យឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃ ស្របតាមការវិវត្តរបស់សង្គម សេដ្ឋកិច្ចនិងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ បន្តបង្កើន និងពង្រឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងចាត់តាំងមន្ត្រីឱ្យស្របតាមគុណាធិបតេយ្យ សំដៅបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។

ទី១០-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាភាគីពាក់ព័ន្ធដូចជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសវិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ទី១១-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសិក្សាស្រាវជ្រាវ ប្រមូលផ្ដុំ និងគ្រប់គ្រងទិន្នន័យព័ត៌មាន ស្ថិតិអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលទំនាប។

ទី១២-ខ្ញុំសូមណែនាំឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ប្រជាជនជនបទទូទៅ ដោយរួមបញ្ចូលទាំងជនជាតិភាគតិច ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យ កាន់តែប្រសើរឡើងកាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទ និងអ្នកទីក្រុង។

ទី១៣-ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូល សម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និង ធានាសុខុមាលភាពនៃការរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង