**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

នាយដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក បង្ហាញលទ្ធផលអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន

ភ្នំពេញ៖ នាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយមបានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនបងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួនដែលបាននិងកំពុងជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព។

សូមជម្រាបថា ក្នុងកិច្ចអន្តរាគមន៍ដ៏សស្រាក់សស្រាំ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ព្រមទាំងប្រជាកសិករ បានប្រើប្រាស់គ្រប់មធ្យោបាយ តាមស្ថានភាពជាក់ស្តែង មានដូចជាប្រើម៉ាស៊ីនបូមទឹក និងកាយប្រឡាយជាដើម ដើម្បីបញ្ជូនទឹកទៅស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលប្រឈមបញ្ហាខ្វះទឹក។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារអន្តរាគមន៍របស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា៖

ទី១)ខេត្តព្រៃវែង៖ ផ្ទៃដីអន្តរាគមន៍សរុប ១១៩០ហិកតា ស្ថិតក្នុងស្រុកពោធិរៀង ស្រុកពារាំង ស្រុកបាភ្នំ និងស្រុកពាមជរ លទ្ធផលអន្តរាគមន៍សម្រេចបានចំនួន ៧១២ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន៧គ្រឿង ដោយបូមទឹកពីប្រភពអូរទទឹង ទន្លេតូច និងបឹងស្នេហ៍ ខណៈកិច្ចអន្តរាគមន៍កំពុងបន្តនៅក្នុងស្រុកពោធិរៀង និងស្រុកពារាំង។

ទី២)ខេត្តបន្ទាយមានជ័យ៖ ផ្ទៃដីអន្តរាគមន៍សរុប ១២៥០ហិកតា ស្ថិតក្នុងស្រុកមង្គលបូរី លទ្ធផលអន្តរាគមន៍សម្រេចបានចំនួន ១២៥០ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត កម្លាំង៦៥សេះ ចំនួន ៩គ្រឿង ដោយបូមទឹកពីប្រភពដៃស្ទឹងមង្គលបូរី ខណៈកិច្ចអន្តរាគមន៍បានបញ្ចប់។

ទី៣)ខេត្តកំពត៖ ផ្ទៃដីអន្តរាគមន៍សរុប ៩០៥៥ហិកតា ស្ថិតក្នុងស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច លទ្ធផលអន្តរាគមន៍សម្រេចបានចំនួន ៦៩១០ហិកតា ដោយប្រើប្រាស់ស្ថានីយបូមទឹកចំនួន៧ ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះចំនួន ៧គ្រឿង កាយប្រឡាយសង្រ្គោះប្រវែង ១៧៣១០ម៉ែត្រ ដោយប្រើគ្រឿងចក្រចំនួន ១០គ្រឿង ដោយបូមទឹកពីព្រែកអន្សារ ស្ទឹងទូកមាស ស្រះទឹកខេស៊ីមែន បឹងត្នោតតាចាង ស្ពានតូច ប្រឡាយមេស្ពានតូច និងបឹងស្រែកាន់។

ទី៤)ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីអន្តរាគមន៍សរុប ៤៦៨ហិកតា ស្ថិតក្នុងស្រុកសំរោងទង ស្រុកគងពិសី ស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងស្រុកបសេដ្ឋ លទ្ធផលអន្តរាគមន៍សម្រេចបាន ២៤៩ហិកតា ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុប ៩០គ្រឿង ដោយបូមទឹកពីប្រភពស្ទឹងព្រែកត្នោត ទំនប់ចំការដូង ស្ទឹងតូច ទំនប់ពាមពូល ស្រះ ស្ទឹងកញ្ជោត តានួន តាដែង ស្ទឹងស្លាគូ និងប្រឡាយមេខាងជើង ខណៈកិច្ចអន្តរាគមន៍កំពុងបន្តលើកទី២ ក្នុងស្រុកភ្នំស្រួច ស្រុកគងពិសី និងស្រុកសំរោងទង។

ទី៥)ខេត្តពោធិ៍សាត់៖ ផ្ទៃដីអន្តរាគមន៍សរុប ១៦៧៨ហិកតា ស្ថិតនៅក្នុងស្រុកកណ្តៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ លទ្ធផលអន្តរាគមន៍សម្រេចបាន ១៦៧៨ហិកតា ប្រើប្រាស់ស្ថានីយបណ្តែតទឹកចំនួន២ ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ២គ្រឿង ម៉ាស៊ីនគោយន្ត ៥គ្រឿង និងគ្រឿងចក្រកាយប្រឡាយ ១គ្រឿង ដោយបូមទឹកពីស្ទឹងពោធិ៍សាត់ និងស្ទឹងអូរការ។

ទី៦)ខេត្តត្បូងឃ្មុំ៖ ផ្ទៃដីអន្តរាគមន៍សរុប ១០៨៨ហិកតា ស្ថិតក្នុងស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកមេមត់ លទ្ធផលអន្តរាគមន៍សម្រេចបាន ៩៦៦ហិកតា ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុប ៨៨គ្រឿង ដោយបូមទឹកពីប្រភពព្រែកអាកាំង ទឹកអណ្តូង បឹងក្រចាប់ បឹងល្អ ទន្លេមេគង្គ អូរមុខវត្តស្វាយឃ្លាំង ព្រែកតាកុច អាងទឹកបាក់អាយ និងព្រែកឆ្លូង។ កិច្ចអន្តរាគមន៍នៅបន្តក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ទី៧)ខេត្តប៉ៃលិន៖ ផ្ទៃដីអន្តរាគមន៍សរុប ១០៥ហិកតា ស្ថិតក្នុងស្រុកសាលាក្រៅ លទ្ធផលអន្តរាគមន៍សម្រេចបាន ៥៥ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ២២សេះ និង៦៥សេះ ចំនួន២គ្រឿង កាយប្រឡាយសង្គ្រោះប្រវែង ៣០០ម៉ែត្រ ប្រើគ្រឿងចក្រចំនួន ១គ្រឿង ខណៈកិច្ចអន្តរាគមន៍កំពុងបន្ត៕

អត្ថបទដែលជាប់ទាក់ទង