**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អាជ្ញាធរទន្លេសាប ចុះសិក្សាពីសក្តានុពលធនធានទឹក នៅជុំវិញតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ក្នុងស្រុកបរិបូណ៌

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារមន្រ្តីនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ចុះសិក្សាស្តីពី សក្តានុពលធនធានទឹក នៅតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

គោលបំណងនៃការចុះសិក្សារួមមាន៖
១. បន្តការតាមដាន និងបច្ចុប្បន្នភាពរបបជលសាស្រ្ត-ឧតុនិយមក្នុងទឹកបឹងទន្លេសាប (១១ស្ទឹង និងបឹងទន្លេសាប)
២. បន្តវាយតម្លៃបរិមាណលំហូរទឹក/ធារទឹកស្ទឹងនៅតាមបណ្តាអាងស្ទឹងជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ
៣. បន្តបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្រ្តនៅក្នុងអាងស្ទឹង និងស្វែងរកប្រភពធនធានទឹក លទ្ធភាពប្រើប្រាស់ ព្រមទាំងវាយតម្លៃលើការគ្រប់គ្រងធនធានទឹកនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី០៨ ខែមីនា នេះថា ជាលទ្ធផលរបស់ក្រុមការងារដែលបានចុះសិក្សាបឋមមានដូចខាងក្រោម:
១- ស្រុកបរិបូណ៌មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូច សរុបចំនួន ៦ ប្រព័ន្ធ ។

២- បច្ចុប្បន្នរបបទឹកស្ទឹងបរិបូណ៌នារដូវប្រាំង ត្រូវបានគោករីងស្ងួតដោយកន្លែង នៅតាមដងស្ទឹង ជាពិសេសផ្នែកខាងក្រោមប្រព័ន្ធធារាសាស្រ្តទំនប់រំហាច និងទំនប់អាចាង ។

៣- ប្រព័ន្ធធារាសាស្ត្រមួយចំនួនត្រូវការស្តារ និងជួសជុលឡើងវិញ ព្រមទាំងសាងសង់បន្ថែម ដើម្បីធានាបាននូវនិរន្តរភាពទឹកស្ទឹងទៅពេលអនាគត ។

៤- ផលប៉ះពាល់លំហូរទឹក និងធារទឹកស្ទឹងដោយផ្ទាល់ និងប្រយោល គឺដោយសារតែការប្រែប្រួលរបបទឹកភ្លៀង និងការប្រែប្រួលអាកាសធាតុ។

៥- ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់សិក្សា ត្រូវបានប្រមូលផលស្ទើររួចរាល់ ឬបានប្រមាណជា ៩០% នៃផ្ទៃដីសរុបក្នុងតំបន់សិក្សា ។

៦- ចំណែកឯស្រូវប្រាំងនដែលនៅសេសសល់ ឬមិនទាន់ប្រមូលផល គឺស្រូវស្រែធ្វើឡើងក្នុងដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ព្រោះស្រែនៅជិតប្រភពទឹក និងស្រែអាស្រ័យផលមួយចំនួនទៀតនៅក្នុងអាងទឹក ។

៧- បច្ចុប្បន្នមានការទាញយកធនធានរ៉ែខ្សាច់នៅតាមដងស្ទឹង និងខ្សាច់បក ៕

អត្ថបទដែលជាប់ទាក់ទង