**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

រាជរដ្ឋាភិបាលកម្ពុជា បន្ដកំណត់អាទិភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។

ការអះអាងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ដែលកម្ពុជា ប្រារព្ធទិវាអន្តរជាតិនេះឡើង ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេច អំពីសក្តានុពលនិងសារៈសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីនិងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្ត្រីនៅកម្ពុជា ដោយសុខសន្តិភាពបានបង្កើតស្ថានភាព អំណោយផល ធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេស ការលើកកម្ពស់សិទ្ធិស្រ្តីឲ្យបានកាន់តែទូលំទូលាយ មានជាអាទិ៍៖
-នៅក្នុងវិស័យអប់រំ គម្លាតយេនឌ័រនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាត្រូវបានលុបបំបាត់។

-ស្ត្រីកម្ពុជា បានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ស្ត្រីមានអត្រាប្រមាណ៦៩% ជាអ្នកតំណាងនៅក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសរុបនៅកម្ពុជា។ កម្ពុជាទទួលបានការដាក់ចំណាត់ថ្នាក់ខ្ពស់បំផុត នៅក្នុងចំណោមបណ្ដាប្រទេស លើសកលលោក ដែលមានសេរីភាពសម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច។

-អត្រាមរណភាពមាតាមានការថយចុះជាបន្តបន្ទាប់ (ពី៤៣៧នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម១៥៤នាក់ នៅ ឆ្នាំ២០២២ ក្នុងចំណោមទារកកើតរស់ ១០០,០០០នាក់)។
-ស្ត្រីជាកម្មការិនី ទទួលបានការឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០% បូកបន្ថែមជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន៤០ម៉ឺនរៀល សម្រាប់ការសម្រាលកូន១នាក់ ចំនួន៨០ម៉ឺនរៀល សម្រាប់ការសម្រាលកូនភ្លោះ២នាក់ ហើយសម្រាប់កូនភ្លោះ៣នាក់ ចំនួន១លាន២០ម៉ឺនរៀល បូកបន្ថែមនឹងជំនួយឧបត្ថម្ភរបស់សម្ដេចតេជោ ចំនួន ៥លានរៀលទៀត។

-របាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាព ចុងក្រោយ បានឱ្យដឹងថា អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើស្រ្តីពី សំណាក់ដៃគូស្និទ្ធស្នាលក្នុងមួយជីវិតមានការថយចុះពី២៩% នៅឆ្នាំ២០១៤ មកត្រឹម២១% នៅឆ្នាំ២០២១។ ការចូលរួមរបស់ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច បានកើនឡើងជាបន្តបន្ទាប់ តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅគ្រប់កម្រិត ជាពិសេស ការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការដាក់ចេញវិធានការជាវិជ្ជមាន ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មីតាមក្រសួង ស្ថាប័ន ដោយកំណត់ឱ្យមានអត្រាចំនួនស្ត្រីពី២០% ទៅ៥០%។

-វប្បធម៌អហិង្សា សីលធម៌សង្គម និងការថែរក្សាភាពថ្លៃថ្នូររបស់ស្ត្រី និងតម្លៃគ្រួសារខ្មែរ ត្រូវបានលើកកម្ពស់ជា បន្តបន្ទាប់ ដោយចាត់ទុកថាជាកត្តាចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ភាពជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង