**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុញ្ញាតឱ្យប្រតិភូ UNMAS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Daniel A Reilly មន្រ្តី UNMAS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍ការមកដល់កម្ពុជារបស់ប្រតិភូ UNMAS យ៉ាងកក់ក្តៅ និងបាននាំយកពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ​។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNMAS ដែលបានផ្តល់ការហ្វឹកហ្វឺនដល់កងដំបូង ដែលចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ និងបានផ្តល់ការហ្វឹកហ្វឺនមុនចល័តដល់កងEOD ទៅសាធារណរដ្ឋម៉ាលី។ទន្ទឹមនោះ UNMAS ក៏បានផ្តល់ការគាំទ្រ និងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយកងកម្លាំងមួកខៀវកម្ពុជា នៅតំបន់បេសកកម្មក្នុងសាធារណរដ្ឋលីបង់ និងអាហ្រ្វិកកណ្តាលផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានស្នើដល់ UNMAS ផ្តល់ការហ្វឹកហ្វឺនមុនចល័តកងកម្លាំងទៅកាន់សាធារណរដ្ឋលីបង់ និងអាហ្រ្វិកកណ្តាល។

លោក Daniel A Reilly បានបង្ហាញភាពរីករាយតាមរយៈស្នាមញញឹម ក្នុងការមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីកម្ពុជា។ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបានទទួលស្គាល់ចំពោះកិត្តិនាមរបស់កម្ពុជា ក្នុងការចូលរួមចំណែកប្រឆាំង និងបន្សាបគ្រឿងផ្ទុះកែច្នៃ រួមទាំងកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងបេសកកម្ម MINUSMA នៅសាធារណរដ្ឋម៉ាលី។ លើសពីនេះ លោកបានស្ញប់ស្ញែងជាខ្លាំងចំពោះការចូលរួមរបស់នារីមួកខៀវកម្ពុជា ជាពិសេសមេកងជានារី ដែលដឹកនាំកងកម្ទេចគ្រឿងផ្ទុះទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។

ជាមួយគ្នានោះ លោក Daniel A Reilly មានសេចក្តីសោមនស្សជាខ្លាំងចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី (TPP) ដោយ UNMAS​ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែក​ CIED ។ លោកបានបន្ថែមថា កម្ពុជា ជាប្រទេសមួយដែលមានកងកម្លាំងពោរពេញដោយចំណេះ និងជំនាញ ផ្នែកEOD និងបោសសម្អាតមីន ហើយ UNMAS​ នឹងផ្តល់ការហ្វឹកហ្វឺនបន្ថែម ដើម្បីឱ្យកម្លាំងមួកខៀវកម្ពុជា ក្លាយជាគ្រូបង្វឹកថ្នាក់អន្តរជាតិ។

គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៥៦៣ នាក់ ក្នុងនោះ នារី ៨១៦នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១២៤នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

អត្ថបទដែលជាប់ទាក់ទង