**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា**ស្នងការនគរបាលខេត្តមណ្ឌលគិរី ណែនាំដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់**មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត**គណៈកម្មាធិការវិនិយោគកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តចំនួន៣**ទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ខណៈដែលដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅកម្ពុជា**សម្តេច ឃួន សុដារី៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក**តោះមកដឹងពីប្រវត្តិសង្ខេបរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី

អាជ្ញាធរភ្នំពេញ បាញ់ថ្នាំសម្លាប់មូសនៅខណ្ឌទួលគោក ក្នុងសង្កាត់ចំនួន ៥

ភ្នំពេញ៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខុមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាព ជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងមកនេះ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានការ ជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយ កងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅ ធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បានឱ្យដឹងថា ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពល តូចលេខ៧០ បានធ្វើសកម្មភាពបាញ់ថ្នាំមូសជាប្រចាំ ដោយនៅថ្ងែទី០២ ខែមីនា ឆ្នាំ២០២៤ ម្សិលនេះ ក្រុមការងារ បានបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌទួលគោក ក្នុងសង្កាត់ចំនួន ៥ គឺសង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដើមគរ និងសង្កាត់ផ្សារដេប៉ូទី១។

លោក ងី មានហេង បន្តថា ក្រុមការងារ បានបើកយុទ្ធនាការបាញ់សម្លាប់មុសខ្លា បានរយៈ ពេល០៩ថ្ងៃហើយ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៣កុម្ភៈឆ្នាំ២០២៤ ជាលទ្ធផល គិតត្រឹមថ្ងៃ០២ មីនា២០២៤នេះ យើងបាននិងកំពុងអនុវត្តការងារ នៅក្នុងភូមិសាស្ត្រ ខណ្ឌ ចំនួន១០ ដោយអនុវត្តបាន៥៨សង្កាត់ លើ១០៥សង្កាត់ ហើយក្នុងចំនួន១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់មានចំនួន៥ខណ្ឌ ដែលមានដូចជាខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ ខណ្ឌសែន សុខ ខណ្ឌមានជ័យនិងខណ្ឌទួលគោក។

លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្រុមការងារនឹងបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់ ហើយក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាល នឹងបន្តការបាញ់ថ្នាំ សម្លាប់មូសនៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈាម៕

អត្ថបទដែលជាប់ទាក់ទង