**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ ខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារខេត្តបន្ទាយមានជ័យ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៅសាលប្រជុំ​ធំ​ សាលខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកជំទាវ​ ធីវ​ សុខុម​ ប្រធាន​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ (គ ក ស ក)​ខេត្ត​ បានបញ្ជាក់ថា​ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារខេត្ត បានអនុវត្តការងារយ៉ាងមមាញឹក និងខ្ជាប់ខ្ជួនបំផុត ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងបានចុះ ពង្រឹងបន្ថែមអំពីការអនុវត្តតួនាទីភារកិច្ច ការ រៀបចំផែនការសកម្មភាព ផែនការថវិកា និងកិច្ចការពារកុមារ ដល់ ក្រុមករងារក្រុងស្រុកទាំង៩ និងក្រុមការងារឃុំសង្កាត់បានចុះសួរសុខទុក្ខ គ្រួសារកុមារក្រីក្រ កុមាររងគ្រោះ និងងាយរងគ្រោះ នៅតាមមូលដ្ឋាន និងបានផ្ដល់ឃីត ដែល ជាអំណោយរបស់អង្គការ យូនីសេហ្វ ដោយមានការចូលរួមយ៉ាងផុសផុលផងដែរ។

ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី​ បានក៏ថ្លែងការកោតសរសើរ ចំពោះអង្គការដៃគូរ ដែលមានការសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនេះឡើង ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចទាំងមូល នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់ និងអង្គការដៃគូ។​ ចំពោះរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ លោកបានណែនាំ​ គួរតែធ្វើការវិភាគថវិកា ដល់ គ ក ស ក ក្រុងស្រុក និង គ ក ន ក ឃុំសង្កាត់ ដើម្បីមានធនធានសម្រាប់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានរលូន និងដើម្បីពង្រឹងសមត្ថភាពស្ត្រី ដើម្បីឱ្យស្ត្រីមានសិទ្ធិក្នុងការធ្វើការសម្រេចចិត្ត ព្រោះថាស្ត្រីជាមាតានៃពិភពលោក ស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិ ។

ក្នុងឱកាសនោះបន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំ ក្រុមការងារ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ (គ ក ស ក)​ខេត្ត​ ក្រុង​ ស្រុក​ រួមនិងអង្គការដៃគូតែបានចូលរួមយ៉ាងសកម្ម​ ក៏ទទួលបាននូវបណ្ណសរសើរ​ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ (គ ក ស ក)​ខេត្ត​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង