**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញទស្សនកិច្ចពិនិត្យការរៀន និងបង្រៀននៅ សាលាបឋមសិក្សាបឹងត្បូង ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យការងាររៀន និងបង្រៀននៅគ្រឹះស្ថានសិក្សា ព្រមទាំងស្វែងយល់ពីមតិយោបល់ បញ្ហាប្រឈមផ្សេងៗ នៅ សាលាបឋមសិក្សាបឹងត្បូង ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ ទាំងអស់ ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច ដឹកនាំបង្ហាត់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងស្នើឱ្យបន្តរក្សាស្មារតីសហការគ្នាចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត និងសូមឱ្យលោកគ្រូអ្នកគ្រូ ទាំងអស់ បន្តលើកកម្ពស់គុណភាពអប់រំ រួមទាំងការលើកកម្ពស់អំណានដំបូង ពង្រឹងគុណភាពនៃការបង្រៀនភាសាខ្មែរនៅកម្រិតបឋមសិក្សា “កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង” ត្រូវបង្កើតឡើង ដើម្បីឱ្យគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀនថ្នាក់ទី១ និងទី២ មានកញ្ចប់សម្ភារៈអប្បបរមាមួយ ដែលទាំងអស់គ្នាអាចយកទៅប្រើប្រាស់សម្រាប់ការអនុវត្ត និងពង្រីកការអនុវត្តនៅទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើនលទ្ធផលសិក្សារបស់សិស្សពោលគឺ កុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា”។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងយុទ្ធសាស្ត្រការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ផ្លាស់ប្តូរវប្បធម៌សាលារៀន និងពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និង សិស្សានុសិស្ស តាមរយៈការអនុវត្ត ស្តង់ដាសាលាគំរូទាំង ៥ ជាមួយនេះដែរ ដើម្បីកែលម្អការបង្រៀនឱ្យកាន់តែប្រសើរ ឈានទៅលើកកម្ពស់លទ្ធផលសិក្សាសិស្សបន្ថែមទៀត និងសូមរៀបចំវិធីសាស្រ្តបង្រៀនថ្មីៗ ដោយផ្ដោតលើការពង្រឹងសមត្ថភាពរិះគិត វិភាគស៊ីជម្រៅ បង្រៀនឱ្យសិស្សមានភាពឆ្លាតវៃចេះបកស្រាយ រកអំណះអំណាង ស្វែងរកគោលគំនិតសំខាន់ៗតាមរយៈការអានឱ្យបានច្រើន និងផ្ដោតលើការពង្រឹងសមត្ថភាពដែលផ្សារភ្ជាប់នឹងការរស់នៅជាក់ស្ដែង អាចយកចំណេះដឹងមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា បង្កើតជាគម្រោងផ្សេងៗ និងក្លឹបស្វ័យសិក្សាជាដើម បន្ថែមពីលើកម្មវិធីរៀនពេញមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង