**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ណែនាំក្រុមប្រឹក្សាអ្នកច្បាប់ គោរពវិន័យការងារ ពង្រឹងគោលការណ៍​វិជ្ជាជីវៈ និងគោល​ការណ៍ច្បាប់

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំក្រុមប្រឹក្សាអ្នកច្បាប់ ឱ្យគោរពវិន័យការងារ ពង្រឹងគោលការណ៍​វិជ្ជាជីវៈ និងគោល​ការណ៍ច្បាប់។

ការណែនាំនេះ បានធ្វើឡើងក្នុងពេលលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញបិទសន្និបាតបូកសរុប​លទ្ធផល​ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បានណែនាំឱ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈនិង គោល​ការណ៍ច្បាប់ និងគុណភាពការងារតាមរយៈការពង្រឹងការអនុវត្តការងារឱ្យបានឆាប់រហ័ស និងលើកកម្ពស់​គុណភាពនៃការផ្តល់យោបល់ ដើម្បីរួមចំណែកដល់ការគោរព និងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាព​និងសន្តិសុខគតិយុត្ត ព្រមទាំងទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាព​នៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។ លើសពីនេះទៀត ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបន្តលើកកម្ពស់កិត្យានុភាព និង​ប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធន៍។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានបង្កើតឡើង​តាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំនូវឥស្សរជន ដែលមានចំណេះដឹងខ្ពស់ មានជំនាញ និងមានបទពិសោធក្នុងវិស័យច្បាប់ ដើម្បីរៀបចំ ចងក្រង និងតាក់តែងច្បាប់ និងលិខិតបទ​ដ្ឋានគតិយុត្តនានា។
សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ខ្លួន ក្រុមប្រឹក្សាអ្នកច្បាប់ បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន៣៣៤លើក ដែលក្នុងនោះមានសេចក្ដីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្ដីព្រាងច្បាប់ចំនួន១៨ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន១២ សេចក្ដីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្ដីព្រាងគោលនយោបាយចំនួន២ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣។

ក្នុងចំណោមការងារសំខាន់ៗខាងលើ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំ ពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានសង្គតិភាពទាំងទម្រង់ទាំងគតិច្បាប់៕

អត្ថបទដែលជាប់ទាក់ទង