**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចធិបតី អំពាវនាវអ្នកបើកបរកុំឱ្យខ្លាចប៉ូលិស តែត្រូវមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរដោយទទួលខុសត្រូវ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរដោយស្វ័យទទួលខុសត្រូវ ដោយមិនត្រូវគិតតែរឿងខ្លាចនគរបាលចរាចរណ៍ចាប់នោះទេ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបញ្ជាក់ថា «រឿងប៉ូលិសចាប់ រឿងប៉ូលិសបាញ់ល្បឿន ឬមិនបាញ់ យើងពុំគួរព្រួយបារម្ភពេកថា នៅកន្លែងណា អ្វីដែលយើងគួរតែព្រួយបារម្ភ ហើយយកចិត្តទុកដាក់ គឺថា ប្រជាពលរដ្ឋរបស់យើងមានការស្វ័យទទួលខុសត្រូវ ក្នុងការបើកបរដោយបើកបរមិនលើសល្បឿន និងបើកបរដោយមិនប្រើគ្រឿងស្រវឹង អាហ្នឹងជាការងារល្អ»។

សម្តេចបានលើកឡើងថា ប្រសិនបើដាក់ស្លាកបញ្ជាក់បែបនេះ អាចធ្វើឱ្យអ្នកបើកបរល្មើស បន្ថយល្បឿននៅកន្លែងលើកស្លាក តែអាចបង្កើនល្បឿនកន្លែងដែលគ្មានស្លាក។ សម្តេចថា
«អ្នកបើកបរអាចរួចខ្លួន ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនោះ គឺមានការភិតភ័យរហូត អ្នកដែលរស់នៅកន្លែងដែលដាក់ស្លាក មិនសូវភ័យនោះទេ ប៉ុន្តែអ្នកនៅកន្លែងផ្សេង នឹងផិតភ័យ ដោយសារឡាននៅតែបុកមនុស្សនៅតែស្លាប់»។

សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងមិនគិតថា បើកបរកន្លែងណាកុំឱ្យប៉ូលិសចាប់នោះទេ ប៉ុន្តែសម្តេចសូមឱ្យគិតថា បើកបរដោយទទួលខុសត្រូវ​ ដោយខ្លួនមិនចង់ធ្វើជាឃាតករសម្លាប់អ្នកផ្សេង ឬមួយធ្វើឱ្យខូចទ្រព្យសម្បត្តិខ្លួនឯងទេ ។ សម្តេចតេជោ បានអំពាវនាវដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ កុំព្យាយាមគេចខ្លួន ប៉ុន្តែត្រូវចូលខ្លួនទទួលខុសត្រូវផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង