**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

សម្តេចធិបតី ថាមានអ្នកអន្តរាគមន៍ ជួយជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលផលិតវីដេអូប្រឌិតរឿងចាប់ជម្រិតនៅកម្ពុជា តែសម្ដេចបដិសេធ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យដឹងថា មានមនុស្សបានព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌិតរឿងអាក្រក់ពីកម្ពុជា តែសម្តេចបានបដិសេធ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កន្លងទៅនេះ មានបញ្ហាការយល់ច្រឡំមួយចំនួន ជាពិសេសប្រជាពលរដ្ឋមួយចំនួននៅចិន មានការព្រួយបារម្ភរឿងសន្តិសុខនៅកម្ពុជា ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ផ្សព្វផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កន្លងទៅ ក៏មានវីដេអូខ្លះចេញមក។ រឿងនេះ ក៏មានរឿងទៀត។ កាលពីថ្ងៃទី១៤ យើងចាប់ ២នាក់ ក្មេងៗតៃវ៉ាន់។ ក្មេងៗតៃវ៉ាន់ ជាងអ្នក TikTok-er ហើយ TikTok នេះគាត់ជ្រើសរើសកម្ពុជា គាត់ថតមួយការចាប់ជម្រិត គាត់ធ្វើគាត់គេចាប់ជម្រិតនៅកម្ពុជា។ គាត់ថតហើយ គាត់ឲ្យប្រពន្ធគាត់នៅតៃវ៉ាន់បង្ហោះ បានការទស្សនារាប់លាន។ ដល់គេចាប់សួរ ហេតុអ្វីបានជាអ្នកឯងធ្វើបែបហ្នឹង គាត់ថា ខ្ញុំយក View សិន បន្តិចទៀត បានមនុស្សច្រើន ខ្ញុំនឹងលក់ផលិតផលខ្ញុំ។ ឥលូវ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឲ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ ដែលមើល TikTok គាត់ថា ខ្មែរអសុវត្ថិភាព ដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ តើនេះឬការស្រលាញ់មកប្រជាជនកម្ពុជា»។

សម្តេចធិបតី បន្តថា «យើងមិនអនុញ្ញាតឲ្យអ្នកហ្នឹង​ ធ្វើអីចឹងទេ។ ឥលូវចាប់ដាក់គុក ២ឆ្នាំ និងផាក ៤លានទៀត។ ម្សិលម្ង៉ៃ មានអ្នកតវ៉ា រកអន្តរាគមន៍ ខ្ញុំថាឲ្យតាមទូរសព្ទ។ អ្នកអន្តរាគមន៍ថា​ ក្មេងៗម្តាយឈឺនៅតៃវ៉ាន់ សុំលែងទៅ ខ្ញុំថា បើម្តាយឈឺគួរតែដាក់វាឲ្យយូរ បើម្តាយឈឺ គួរតែនៅមើលម្តាយ មិនជិះកប៉ាល់ហោះ មកបំផ្លាញស្រុកគេទេ។ ទី២ បើអ្នកឯង បំផ្លាញអ្នកទេសចរនៅស្រុកខ្មែរ ធ្វើឲ្យអ្នកស្រុកអត់ចំណូល។ គាត់មកមានផែនការច្បាស់ មកភ្នំពេញ ទៅកំពង់សោម ហើយទៅសៀមរាប និងទៅឡាវទៀត។ អាត្មានិយម រឿងបែបនេះហើយ ធ្វើឲ្យគេយល់ច្រឡំលើកម្ពុជា ថាជាប្រទេសចាប់ជម្រិត ហើយមិនហ៊ានមក»។

សម្តេចធិបតី គូសបញ្ជាក់ថា ក្រោយចាត់វិធានការច្បាប់ហើយនោះ ចិនតៃវ៉ាន់ទាំងពីរនាក់ នឹងត្រូវដេញចេញពីកម្ពុជា។ សម្តេចបង្ហាញក្តីសង្ឃឹមថា ឆ្នាំផ្លាស់ប្តូរប្រជាពលរដ្ឋកម្ពុជា-ចិន នៅឆ្នាំ២០២៤ នឹងក្លាយជាចំណែកបន្សាបនូវព័ត៌មានខុសពីការណ៍ពិតទាំងឡាយនាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង