**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សត្វស្លាបនៅទន្លេមេគង្គលើ កំពុងទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាក្នុងរដូវប្រាំងនេះ

ភ្នំពេញ៖ សត្វក្អែកទឹក ស្មោញ សត្វចំកំកសនិងស្លាប ជាច្រើនប្រភេទទៀត បានបង្ហាញវត្តមាន តាមដងទន្លេមេគង្គលើនៅតំបន់កោះលន- កោះព្នៅ- កោះពាង-និងកោះទន្សាយ ពពួកសត្វទាំងនេះជាសក្តានុពលមួយតម្រូវឱ្យអភិរក្សសម្រាប់ធ្វើជាចំណីចក្ខុរបស់ភ្ញៀវទេសចរ នារដូវប្រាំងនេះ។នេះបើយោងតាមក្រសួងព័ត៌មាន។

ក្នុងឱកាសចុះល្បាតអភិរក្សសត្វស្លាប់នៅតាមតំបន់រ៉ាមសារក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង នៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២៤ លោក ឈន ឆន អនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ថា ពពួកសត្វទាំងអស់នេះជាសម្បត្តិជាតិរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយវាមករស់នៅតំបន់នេះ តែក្នុងរដូវប្រាំងពេលទឹកទន្លេស្រកចុះ សម្បូរត្រីល្អិតជាចំណី លុះដល់ខែវស្សាវាបានវិលទៅរស់នៅតំបន់ទន្លេសាបវិញ នេះបើតាមការសង្កេតជារៀងរាល់ឆ្នាំកន្លងមក ។

លោកបន្តថា បរិមាណសត្វស្លាបដ៏ច្រើននេះជាសមិទ្ធផលមួយបានទាក់ទាញភ្ញៀវទេសចរមកទស្សនាជាហូរហែរ ហើយបងប្អូនយើងនៅតំបន់នេះ សូមបង្កើនការចូលរួមអភិរក្សទាំងអស់គ្នា។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ដែរថា គោលការណ៍ខាងលើនេះអាជ្ញាធរស្រុកបានណែនាំទៅបងប្អូនពលរដ្ឋជារឿយៗមកហើយ គឺធ្វើយ៉ាងណាឱ្យពួកគាត់ចៀសវាងការបរបាញ់ ដាក់អន្ទាក់ ពាក់មង ហើយចេះស្រឡាញ់និងនាំគ្នាការពារសម្បត្តិធនធានរបស់ខ្លួនវិញ។

លោកបន្តថា នៅតំបន់យើងនេះ សម្បូរទាំងសត្វស្លាប់ គ្រប់ប្រភេទ និងត្រីមេពូជដែលកំពុងរស់នៅក្នុងអន្លុងជ្រៅៗ (សំឡេង)ជាមួយនេះ ដែរក្នុងនាមខ្ញុំជាអាជ្ញាធរ សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋ ប្រជាសហគមន៍ប្រជាអ្នកនេសាទ ដែលរស់នៅ តំបន់នោះ ឱ្យថែរក្សា ពពួកសត្វស្លាប ទាំងអស់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ របស់យើងឱ្យចូលក្នុងតំបន់រ៉ាមសារតែម្ដង ដើម្បីទស្សនាព្រៃលិចទឹក សត្វស្លាបនិងធនធានផ្សេងៗទៀត ព្រោះតំបន់របស់យើងមានសក្តានុពលជាតំបន់ទេសចរណ៍ធម្មជាតិ។

លោក យេនមី តំណាងឱ្យប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា បច្ចុប្បន្នប្រជានេសាទបានចូលរួមអនុវត្តហើយ ព្រោះពួកគាត់មានសង្ឃឹមទៅលើភ្ញៀវទេសចរមកទស្សានាអាចរកបានប្រាក់ចំណូលតាមរយៈសេវាកម្មទូកដឹកជញ្ជូនភ្ញៀវទស្សនាសត្វស្លាប។

លោកបន្តថា សមាជិកអេកូទេសចរណ៍បានត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរ ដោយបានរៀបចំជាសេវាកម្មទូកឱ្យមានសុវត្ថិភាព- ផ្ទះស្នាក់នៅមានបរិយាកាសល្អ – កន្លែងបោះតង់កម្សាន្តសប្បាយ -និងអាហារដ្ឋានបែបធម្មជាតិផងដែរ។

សូមបញ្ជាក់ថា នៅតំបន់រ៉ាមសារពពួកសត្វក្អែកទឹក ស្មោញនិងស្លាបផ្សេងៗទៀតមានវត្តមានច្រើននៅរដូវប្រាំង អំណោយផលសម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរមូលដ្ឋាន និងមន្ត្រីផ្នែកបរិស្ថាន បានកំណត់តំបន់ដែនសុវត្ថិភាព ហាមចូលធ្វើនេសាទនិងបរបាញ់ ហើយនាំគ្នាងាកមកបង្កើនការអភិរក្សដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង