**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករក្នុងភូមិសាស្ត្រខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មសហការជាមួយអាជ្ញាធរភូមិឃុំចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹកចំនួនប្រមាណ ៤០៥០ហិកតាក្នុងឃុំចំនួន០៩ នៃស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អន្តរាគមន៍បញ្ជាឱ្យបើកទឹកពីទំនប់តាសាលក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទំលាក់មកជួយបន្ថែម គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងស្រុកបាទីសម្រេចបានប្រមាណ ៩០% ដោយបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ០៥គ្រឿង និងស្ថានីយបូមទឹកចំនួន ២គ្រឿង។

ក្នុងថ្ងៃនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ អមដោយលោក ផាង វី អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារ សហការជាមួយអាជ្ញាធរឃុំកំពែង និងឃុំទ្រាបានចុះពិនិត្យវឌ្ឍនភាពនៃការងារកាយប្រឡាយ ៨៧ ប្រវែង ២គីឡូម៉ែត្រ ដើម្បីនាំទឹកពីស្ទឹងអង្គរបុរី ជួយសង្រ្គោះស្រូវប្រាំងប្រជាកសិករដែលប្រឈមខ្វះទឹកនៅឃុំកំពែង ស្រុកព្រៃកប្បាស និងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា វឌ្ឍនភាពនៃការកាយប្រឡាយនាំទឹកក្នុងរយៈពេលពីរថ្ងៃនេះសម្រេចបានប្រមាណ ៥០០ម៉ែត្រ ដោយបាននាំទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករដែលប្រឈមខ្វះទឹក​ក្នុងឃុំកំពែង ស្រុកព្រៃកប្បាសបានប្រមាណ ៣០០ហិកតា និងឃុំទ្រា ក្នុងស្រុកសំរោងបានប្រមាណ ៣០០ហិកតា។ ឯកឧត្តមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវនឹងដាក់គ្រឿងចក្រ ២គ្រឿងបន្ថែមទៀត ដើម្បីជួយកាយប្រឡាយនាំទឹកបន្តទៅកាន់ឃុំទ្រា និងឃុំជើងគួន ដើម្បីឱ្យបងប្អូនកសិករបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង