**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូន បន្តពង្រឹងគុណភាពនិងសេវាកម្មក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនមិត្តហ្វូន(Metfone) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ដើម្បីបម្រើសេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ជូនពលរដ្ឋកម្ពុជា ប្រកបដោយគុណភាពកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះ លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាឱកាសនេះ។ លោកអគ្គនាយកក្រុមហ៊ុន បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅកម្ពុជាបាន១៥ឆ្នាំហើយ។

នៅក្នុងរយៈពេល១៥ឆ្នាំនេះ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការផ្តល់សេវាកម្មទូរស័ព្ទដៃ និងអុិនធឺណែតដល់ប្រជាពលរដ្ឋនៅទូទំាងប្រទេសនិងមានប្រជាជនប្រមាណ៩លាននាក់ជាអតិថិជន។ ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ សុខមាលភាព និងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុនបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ជាច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា ដោយបានខិតខំផ្តល់សេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ដល់ស្ទើរតែគ្រប់ច្រកល្ហក និងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។

លោកអគ្គនាយកបានកោតសរសើរនិងវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយបានសម្តែងការពេញចិត្តដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍតាមរយៈការផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាច្រើនពាន់នាក់។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ មិត្តហ្វូននៅកម្ពុជា។ វត្តមានក្រុមហ៊ុនមិត្តហ្វូននៅកម្ពុជា ជាការឆ្លុះបញ្ចំាងពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងប្រទេសទំាងពីរ ហើយបានផ្សារភ្ជាប់ចំណងមិត្តភាពប្រជាជននិងប្រជាជនឱ្យកាន់សកម្មឡើង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមហ៊ុនវៀតណាមជាច្រើនបានមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យផ្សេងៗគ្នា។ រីឯវិស័យទេសចរ ប្រជាជនវៀតណាមបានឈរក្នុងលេខរៀងទី២ ក្នុងការអញ្ជើញមកទស្សនាកម្ពុជា ដែលបង្ហាញពីរីកចម្រើនជាខ្លំាងនៃទំនាក់ទំនងប្រជាជននិងប្រជាជន ដែលមានតម្លៃ មិនត្រឹមផ្តល់មកនូវផលប្រយោជន៍ ការរីកចម្រើន និងសុខសន្តិភាពសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិ ទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង