**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្ម ការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលបេសកកម្ម ការរៀបចំគម្រោងកែលម្អការអប់រំ ឧត្តមសិក្សាទី២ (HEIP) ដែលគាំទ្រដោយធនាគារពិភពលោក(World Bank) និងមានការចូលរួមពី ក្រុមការងារបច្ចេកទេសតំណាងដៃគូអភិវឌ្ឍ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សាកលវិទ្យាធិការ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោង ក្នុងគោលដៅកែលម្អផែនការសកម្មភាព ដោយផ្អែកលើលទ្ធផលសម្រេចបានកន្លងមក ឈានទៅលើកកម្ពស់គុណភាព ការងារសិក្សាស្រាវជ្រាវ , ពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្ដមសិក្សា STEM និងកសិកម្មនៅតាមគ្រឹះស្ថានឧត្តមសិក្សាគោលដៅ, ផ្តល់ការឆ្លើយតបទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីជួបវិបត្តិ ឬការរាំងស្ទះ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៩។

កិច្ចប្រជុំនេះ ផ្ដោតពិភាក្សាលើ ការបែងចែកមូលនិធិដោយ HEIs (Higher Educarion Institutions ) ចំណុចត្រូវកែលម្អបន្ថែមទៀតដោយផ្អែកលើតម្រូវការ នៃការប្ដេជ្ញាចិត្តជាក់ស្តែងរបស់កម្មវិធីសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សា កែតម្រូវការងារស្រាវជ្រាវដែលត្រួតស៊ីគ្នា និង សុពលភាពនៃស្តង់ដាការអប់រំឧត្តមសិក្សា។

សមិទ្ធផលសម្រេចកន្លងមករបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២(HEIP) រួមមាន៖

(១). កែលម្អគុណភាព និងភាពពាក់ព័ន្ធនៃកម្មវិធីសិក្សា៖ ដោយធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រឹងជំនាញសតវត្សទី ២១ របស់សិស្ស លើកកំពស់គុណវុឌ្ឍិវិជ្ជាជីវៈរបស់សាស្ត្រាចារ្យ លើកកម្ពស់គុណភាពគរុកោសល្យប្រកបដោយភាពច្នៃប្រឌិត ផ្តល់ការណែនាំដើម្បីបំពេញតាមស្តង់ដា សិក្សាថ្នាក់ជាតិ/តំបន់ និងផ្តល់កម្មវិធី/វគ្គសិក្សាដែលមិនមែនជាសញ្ញាប័ត្រ (Micro credentials)។
(២). កែលម្អលទ្ធភាពទទួលបាន និងសមធម៌ ៖ តាមរយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្ម និងការពង្រីកបន្ទប់ពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរៀន និងបង្រៀន ក៏ដូចជាការបន្ថែមថ្នាក់ បង្កើនការចុះឈ្មោះចូលរៀន សាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី សិស្សមកពីគ្រួសារក្រីក្រ និងសិស្សដែលខ្វះខាត។

(៣). គាំទ្រការស្រាវជ្រាវផ្នែក STEM និងកសិកម្ម ៖ គាំទ្រក្រុមស្រាវជ្រាវឱ្យធ្វើគម្រោងស្រាវជ្រាវ ដោយភ្ជាប់ទៅនឹងការធ្វើពាណិជ្ជកម្ម (មន្ទីរពិសោធន៍ សម្ភារៈប្រើប្រាស់) ការកែលម្អលក្ខខណ្ឌការងារសម្រាប់អ្នកស្រាវជ្រាវ លើកកម្ពស់ទំនាក់ទំនងជាមួយឧស្សាហកម្ម តាមរយៈកម្មវិធីស្រាវជ្រាវរួមគ្នា, គាំទ្រផលិតផលបានមកពីការស្រាវជ្រាវថ្មីដែលទើបសម្រេចបាន ជំរុញនិរន្តរភាព/ការបង្កើតប្រាក់ចំណូល។
(៤). គាំទ្រមូលនិធិស្រាវជ្រាវជាតិ៖ រៀបចំនីតិវិធីស្រាវជ្រាវ និងច្បាប់ហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ HEIs ក្នុងការស្រាវជ្រាវ ផ្តល់ក្របខណ្ឌបទប្បញ្ញត្តិនៃលទ្ធផលស្រាវជ្រាវ ជាពិសេសសម្រាប់ការបង្កើតថ្មីនៃការស្រាវជ្រាវ និងការធ្វើពាណិជ្ជកម្ម បង្កើនសមត្ថភាពស្រាវជ្រាវ បង្កើតប្រព័ន្ធព័ត៌មានស្រាវជ្រាវដើម្បីបញ្ចូលទិន្នន័យលើទិដ្ឋភាពសំខាន់ៗចំនួនពីរ៖ (i) ប្រវត្តិរូបអ្នកស្រាវជ្រាវ និង (ii) ឧបករណ៍មន្ទីរពិសោធន៍។

(៥). ពង្រឹងអភិបាលកិច្ចស្ថាប័ន ៖ តាមរយៈការគ្រប់គ្រងទិន្នន័យ IQA ការសិក្សាតាមដាន ការតវ៉ារបស់សិស្ស ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងហិរញ្ញវត្ថុ។
(៦). ពង្រឹងអភិបាលកិច្ចតាមវិស័យ ៖ ធ្វើឌីជីថលកម្មមុខងារសំខាន់ៗនៃទិន្នន័យអប់រំឧត្តមសិក្សា ដូចជា ការផ្តល់ព័ត៌មាសេវាកម្ម និងព័ត៌មានចាំបាច់ជាច្រើនទៀត។
(៧). គ្រប់គ្រងគម្រោង ៖ គាំទ្រការគ្រប់គ្រងគម្រោង និងការត្រួតពិនិត្យ វាយតម្លៃ សំណើដើម្បីដាក់បញ្ចូលវគ្គសិក្សាខ្លីៗ និងកម្មវិធីដែលមិនមានសញ្ញាបត្រដោយផ្អែកលើតម្រូវការ និងជំនាញ ពិនិត្យតាមដានកញ្ចប់ថវិកានៃ កម្មវិធីសិក្សាដែលពេញនិយមខ្លាំង និងផ្តល់ការណែនាំដល់កម្មវិធីផ្សេងទៀតដើម្បីបំពេញតាមស្តង់ដាថ្នាក់ជាតិ/តំបន់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សភាចារ្យ បានផ្តល់អនុសាសន៍ ដល់ក្រុមការងារគម្រោង ឱ្យរៀបចំបង្កើតបណ្ដាញអតីតនិស្សិតបញ្ចប់ការសិក្សា (Alumni Network) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង បង្កជាឱកាសឈានទៅចាប់ដៃគូសហការបង្កើតគម្រោង Startup ផ្សេងៗ ក៏ដូចជាស្វែងរកការវិនិយោគ បន្តជំរុញលើកទឹកចិត្តដល់កម្មវិធីជ្រាវស្រាវឱ្យពង្រីកវិសាលភាព និងកាន់តែសម្បូរបែប កែលម្អភាពពាក់ព័ន្ធនៃកម្មវិធីសិក្សា ផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង និងបន្តយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា៕

អត្ថបទដែលជាប់ទាក់ទង