**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យោងបាយការណ៍របស់លោក គឹម ពិសិដ្ឋ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិថ្មី សង្កាត់សាមគ្គី ដែលមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមសហការជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំប្រារព្ធពិធី ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។

លោកប្រធានមន្ទីរបានលើកឡើងថា បន្ទាប់ពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារ វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានរយៈពេល ១៥ថ្ងៃ (គឺចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីអោយម្ចាស់ក្បាលដីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបាន ច្បាស់លាស់មុនឈានដល់ការស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់ក្បាលដីទាំងនោះ។

សម្រាប់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្នុងថ្ងៃនេះ សរុបមានចំនួន ២២៧គ្រួសារ ដែលមានក្បាលដីសរុបចំនួន ៧៩០ក្បាលដី ដែលបែងចែកជាប្រភេទដីកសិកម្មមានចំនួន ១៩០ក្បាលដី ដីលំនៅឋាន ៥២៧ក្បាលដី ដីរដ្ឋ ២ក្បាលដី ក្នុងនោះសាលារៀន ១ក្បាលដី និងវត្ត ១ក្បាលដី និងដីគ្មានទិន្នន័យចំនួន ៧១ក្បាលដី។

គិតតាំងពីចាប់ផ្តើមអនុវត្តកម្មវិធី រហូតដល់ចុងឆ្នាំ២០២៣កន្លងទៅនេះ អនុវិស័យរដ្ឋបាលដីធ្លីក្នុងខេត្តស្ទឹងត្រែង ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាអ្នកអនុវត្តផ្ទាល់ បានខិតខំបន្ត និងជំរុញការងារចុះបញ្ជីលក្ខណៈប្រព័ន្ធ ស្របតាមទិសដៅដែលក្រសួងបានដាក់ចេញ ក៏ដូចជាផែនការ អភិវឌ្ឍន៍របស់ខេត្ត ក្នុងនោះលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាន រួមមាន៖
– ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៥៧ភូមិ ក្នុងចំណោមភូមិសរុបទាំង១៣៧ភូមិ
– វាស់វែង និងគួរក្បាលដី សរុបបានចំនួន ៥១,៣៩៩ក្បាលដី
– ប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យក្បាលដីទៅក្នុងប្រព័ន្ធDatabaseចំនួន ៥០,៥៩៣ក្បាលដី
– បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់សព្វគ្រប់ បានចំនួន៤៩ភូមិ ស្មើនឹងក្បាលដីសរុប ចំនួន ៥១,០០១ក្បាលដី
– បានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៤៣ភូមិ ស្មើនឹង ៣៣,១៦២ក្បាលដី។

ចំពោះសង្កាត់សាមគ្គី ដែលមាន ៦ភូមិ ក្រុមចុះបញ្ជីដីធ្លីក្រុមទី៣ បានអនុវត្តការងារ និងទទួលបាន លទ្ធផលដូចតទៅ៖
– ភូមិកោះខនឌិន បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ចេញប័ណ្ណកម្មសិទ្ធិបាន ៣៧៣ក្បាលដី
– ភូមិគីឡូប្រាំបី បានចុះបញ្ជីតាមបទបញ្ជា ០១ និងជាលក្ខណៈប្រព័ន្ធ ចេញប័ណ្ណកម្មសិទ្ធិបាន ១,០០៨ក្បាលដី
– ភូមិថ្មី កំពុងបិទផ្សាយឯកសារវិនិច្ឆ័យក្នុងថ្ងៃនេះ ដែលមានក្បាលដីសរុបចំនួន ៧៩០ក្បាលដី នៃ២២៧គ្រួសារ
– ភូមិហាងខូបាន និងភូមិហាងខូសួន បានវាស់វែងចប់សព្វគ្រប់ មានក្បាលដីចំនួន ១,៩៥៥ក្បាលដី ក្រុម ការងារកំពុងពិនិត្យឯកសាររណប និងផែនទីក្បាលដី ដើម្បីបិទផ្សាយក្នុងដើមខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ
– ភូមិខាំផាន់ ចុះបញ្ជីតាមរយៈបទបញ្ជា០១បានចំនួន ៣០៤ក្បាលដី បច្ចុប្បន្នក្រុមការងារកំពុងបន្តចុះ
– បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយបានចុះកំណត់ព្រំ វាស់វែង និងបញ្ចូលទិន្នន័យ ដែលមានក្បាល ដីប៉ាន់ស្មានសរុបចំនួន ១,២១១ក្បាលដី។

ច្ចុប្បន្ននេះ ដោយមានការណែនាំពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបានកែសម្រួល និងបង្កើតក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធបន្ថែម សរុបចំនួន៦ក្រុម ដែលមានសមាជិកសរុបចំនួន ១៤៦នាក់ ស្រី៤៩នាក់ ហើយបច្ចុប្បន្នកំពុងចុះអនុវត្តការងារ កំណត់ព្រំ វាស់វែង និងបញ្ចូលទិន្នន័យក្បាលដីក្នុងភូមិដែលបានប្រកាសតំបន់វិនិច្ឆ័យរួចក្នុងក្រុង ស្រុកទាំង៦។

ជាមួយគ្នានេះ មន្ទីរក៏បានបន្តអនុវត្តការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីសិទ្ធិសម្បទានសេដ្ឋកិច្ច ការចុះបញ្ជីដី សមូហភាពជនជាតិដើមភាគតិច និងការបែងចែកសម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ពនៅការពារខ្សែក្រវាត់ព្រំដែន កម្ពុជា-ឡាវ និងគ្រួសារយោធិនចូលនិវត្តន៍ បានជាច្រើនបន្ថែមទៀត។ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យើងក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងការងារវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធនេះ ដូចជា÷ (១) ការផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លីមួយចំនួន ធ្វើឡើងតែរវាងតាគីអ្នកលក់ និងអ្នកទិញតែ ប៉ុណ្ណោះ ហើយឯកសារមួយចំនួនពុំបានបង់ពន្ធប្រថាប់ត្រា, (២) គ្រួសារមួយចំនួនលែងលះ ឬចុះចោលដោយពុំ មានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច នាំឲ្យពិបាកក្នុងការកំណត់សិទ្ធិ (ពុំមានសំបុត្រអាពាហ៍ពិពាហ៍, ពុំមាន សាលក្រមស្ថាពរពីតុលាការ, ជាដើម), (៣) ម្ចាស់ដីមួយចំនួន ពុំបានបោះបង្គោលរឹងមាំតាមការណែនាំរបស់មន្ត្រី វាល, (៤) អ្នកកាន់កាប់ដីមួយចំនួនអវត្តមាន ពុំបានចូលរួមក្នុងការផ្តល់ទិន្នន័យអំពីក្បាលដីរបស់ពួកគាត់, (៥) ម្ចាស់ដី និងភាគីពាក់ព័ន្ធមួយចំនួន នៅមិនទាន់យល់ពីសារៈប្រយោជន៍នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (ប័ណ្ណរឹង), (៦) ប្រជាពលរដ្ឋមួយចំនួន បានកាន់កាប់ និងអាស្រ័យផលលើដីស្រះ ត្រពាំងបុរាណ គឺជាប់ក្នុងបញ្ជី សារពើភ័ណ្ឌសាលាស្រុក និងទីទួលប្រាសាទបុរាណ, និង(៧) ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានភាព ស្ងួតស្មាញទាំងផ្លូវមានស្រាប់ និងផ្លូវបើកថ្មី។

ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក។ បន្ទាប់ពីចប់កម្មវិធីក្នុង ព្រឹកនេះ ក្រុមការងារចុះបញ្ជីដីធ្លីនឹងបិទផ្សាយបន្តនៅក្នុងបរិវេណសាលាឆទានភូមិថ្មីនេះ រហូតគ្រប់រយៈពេល ១៥ថ្ងៃ ដែលជាពេលវេលាកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ពិនិត្យទិន្នន័យ ដើម្បី បញ្ជាក់ថា ទិន្នន័យក្បាលដីរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ពិតជាត្រឹមត្រូវ។ ប្រសិនបើមានកំហុសឆ្គងដោយ ប្រការណាមួយ ដូចជា÷ ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត អាយុ ភេទ ទំហំដី ប្រភេទទ្រព្យជាដើម… ម្ចាស់ដីត្រូវធ្វើ ការស្នើសុំកែតម្រូវក្នុងអំឡុងពេល ១៥ថ្ងៃ នៃពេលបិទផ្សាយនេះ។ សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះចប់ ជាស្ថាពរ អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។

ដូចនេះ ក្រោយរយៈពេល ១៥ថ្ងៃ នៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនេះ នឹងធ្វើការបូកសរុបរបាយការណ៍បញ្ជូនទៅ ប្រធានគណៈកម្មការរដ្ឋបាល ដើម្បីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូន ប្រជាពលរដ្ឋអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខ័ណ្ឌកំណត់។

ជាទីបញ្ចប់ លោកប្រធានមន្ទីរបានគោរពថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះវត្តមាន ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពដែលជាប្រតិភូអមដំណើរ អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនេះ និងសូមគោរពជូនពរឯកឧត្តមអធិបតី លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជ័យជម្នះគ្រប់ភារកិច្ច និងសូមជួបប្រសព្វនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង