**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម សៅ សុខា៖ កម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀនសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ FIFA និង FFC ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ថ្នាលឱ្យរីកចម្រើន


ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានប្រសាសន៍ថា តាមរយៈកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន (FIFA Football for Schools) សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ថ្នាលឱ្យរីកចម្រើនមួយកម្រិតថែមទៀត។ នេះបើយោងតាមក្រសួងព័ត៌មាន។

ឯកឧត្តមប្រធាន FFC បានលើកឡើងបែបនេះក្នុងពិធីប្រគល់បាល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥រាជធានីខេត្ត នៃកម្មវិធីបាល់ទាត់តាមសាលារៀន (FIFA Football for Schools) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា គូសបញ្ជាក់ថា FIFA តែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍបាល់ទាត់គ្រប់កម្រិត ដោយក្នុងនោះ រួមមានផ្នែកបច្ចេកទេស ការឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ផ្នែកកិច្ចការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាផ្នែកមួយ ក្នុងការបំផុសបំផុលវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅក្នុងឆាកអន្តរជាតិ។

ប្រធាន FFC បន្ថែមថា ថ្ងៃនេះ ជាទិវាប្រកបដោយនក្ខត្តឫក្ស ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានកិត្តិយសរៀបចំពិធីប្រគល់បាល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត នៃកម្មវិធីបាល់ទាត់តាមសាលារៀន។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រារព្ធកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កន្លងមក នៅលើទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីតំណាង FIFA ដែលជាកម្មវិធីដំបូងរបស់ FFC ។

កម្មវិធីបាល់ទាត់តាមសាលារៀនមានសរុបចំនួន១៩២ ទូទាំងរាជធានី-ខេត្ត តាមរយៈកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀននេះ និងត្រូវទទួលបានបាល់ចំនួន៨០គ្រាប់ក្នុងមួយសាលា សម្រាប់ប្រើប្រាស់អំឡុងពេលមួយឆ្នាំ និងត្រូវចែកជូនជា០២លើក តាមលក្ខខណ្ឌរបស់នាយកដ្ឋានបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

«សមិទ្ធផលការងារនានា ដែល FFC ទទួលបានកន្លងមកមានគោលការណ៍គន្លឹះនៅក្នុងការអភិវឌ្ឍបាល់ទាត់មានចំនួន០៤ ៖ ១.រដ្ឋបាលគ្រប់គ្រង ២.បច្ចេកទេស និងអភិវឌ្ឍន៍ ៣.ការប្រកួត ៤.ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងគាំទ្រពីទស្សនិកជន។ ដើម្បីអនុវត្តគោលការណ៍ខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រជាគោលដៅ និងកម្មវិធីសកម្មភាពជាក់ស្ដែងចំនួនទាំង១២ចំណុច ដូចជា ១.ការអភិវឌ្ឍ ផ្នែករដ្ឋបាល និងការគ្រប់គ្រង ២.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៣.ការអភិវឌ្ឍ ការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ៤.ការអភិវឌ្ឍសមាគមទាំង ២៥ រាជធានី-ខេត្ត ៥.ការអភិវឌ្ឍក្លឹប ៦.ការអភិវឌ្ឍក្រុមជម្រើសជាតិ (បុរស និងនារី) ៧.ការអភិវឌ្ឍបាល់ទាត់ថ្នាល និងយុវជន ៨.ការអភិវឌ្ឍការបណ្តុះបណ្តាលគ្រូបង្វឹក (បុរស និងនារី) ៩.ការអភិវឌ្ឍអាជ្ញាកណ្តាល (បុរស និងនារី) ១០.ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់ ១១.ការអភិវឌ្ឍវេជ្ជសាស្ត្រកីឡា ១២.ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ»។ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា បានគូសបញ្ជាកបន្ថែម។

តាមរយៈកម្មវិធីសកម្មភាពនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសង្ឃឹមយ៉ាងមុតមាំថានឹងនាំបាល់ទាត់កម្ពុជាឱ្យមានភាពរីកចម្រើនកាន់តែខ្លាំងឡើងៗទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិទាំងមូល ដោយផ្តើមចេញពីនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងជំនួសមុខឱ្យគណៈកម្មាធិការប្រតិបត្តិទាំងមូល ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាព ជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងក្រសួងអប់រំ យុវជន និងកីឡាកោតសរ សើ រ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ទីអប់រំ យុវជន និងកី ឡារាជធានីខេត្តទាំង២៥ និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម “គម្រោងអភិវឌ្ឍសា លា តម្រ ង់ ទិ សកីឡាបាល់ទាត់រាជធានីខេត្តមួយ សាលាតម្រង់ទិសកីឡាបាល់ទាត់មួយ” នៅកម្ពុជា។ នៅឆ្នាំនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលឧបត្ថម្ភចំនួនបាល់សរុបមាន ១៦០២០ គ្រាប់ពី FIFA ដើម្បីប្រគល់ជូនសាលារៀនគោលដៅចំនួន១៩២ សម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នៅតាមសាលារៀន។តំណាងក្រសួងអប់រំ យុវជន និ ងកីឡាក៏បានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ សូមបន្តយកចិត្តទុកដាក់ និងបំផុសស្មារតីការលេងកីឡានៅតាមសាលារៀនបន្ថែមទៀត ជាពិសេសនាយកសាលាតម្រង់ទិ ស នីមួយៗត្រូវគាំទ្រ និងសហការជាមួយមន្រ្តីជំនា ញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែជិតស្និទ្ធ ក្នុងការថែ ទាំទីលានឱ្យបានល្អ, ធានានិរន្តភាពនៃការហាត់ហ្វឹកហ្វឺន, និងរៀបចំការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ព ស់ ដើម្បីឈានទៅរកការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឱ្យកាន់តែរីកចម្រើន។ ក្រសួងអប់រំ យុវជន និងកី ឡានឹងនៅតែបន្តការគាំទ្រដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រប់ទិដ្ឋភាព៕

អត្ថបទដែលជាប់ទាក់ទង