**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគមលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត និងលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត តំណាងឯកឧត្តអភិបាលខេត្ត និងលោក ស៊ីវ យុត អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អញ្ជើញជាអធិបតីភាពកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិសមាគម លើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រញសីហនុ ដែលមានការចូលរួមលោក ប្រធានក្រុមប្រឹក្សាក្រុង ស្រុកលោកអភិបាលរងក្រុងស្រុក លោក លោកស្រី នាយករងរដ្ឋបាលក្រុង ស្រុក លោកស្រី នាយកទីចាត់ការ ក្នុងសាលាខេត្ត ,លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និង អង្គការសង្គមស៊ីវិល សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។

លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត បានថ្លែងថា ការរៀបចំកិច្ចប្រជុំនាឱកាសនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការអនុវត្តតួនាទី ភារកិច្ចរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ដែលត្រូវបានចុះបញ្ជីនិង ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតជា “នីតិបុគ្គល” ធ្វើជាតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិករបស់ខ្លួន ក្នុងគោលបំណងសំខាន់ចំនួន ៣ ដូចបានកំណត់ក្នុងលក្ខន្តិកៈរបស់សមាគមគឺ (ទី១). លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ (ទី២). ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និង(ទី៣). កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងបន្តទៀតថា កិច្ចប្រជុំរបស់សមាគមនាពេលនេះ គឺជាឱកាសដែលសមាគម បង្ហាញអំពីសមិទ្ធផលដែលសម្រេចបាននៅក្នុងការអនុវត្តការងាររបស់ខ្លួននៅឆ្នាំ ២០២៣ ក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តការងារ និងកំណត់ទិសដៅដែលត្រូវអនុវត្តបន្តនៅឆ្នាំ ២០២៤ នេះ ។

ឯកឧត្តម មាស វុឌ្ឃី សមាជិក្រុមប្ររឹក្សាខេត្ត បានថ្លែងក្នុងពីធីបិទថា កិច្ចប្រជុំក្រុមប្រឹក្សានេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត របស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាតំណង និងការពារផលប្រយោជន៍ រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រះសីហនុ ដើម្បីលើកកម្ព់គុណភាព, ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍន៍សមត្ថភាពនិងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តមបន្តទៀតថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់សមាគមរយៈពេលមួយឆ្នាំកន្លងមកនិងអនុម័ត ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ មេត្តាយកចិត្តទុកដាក់ និងចូលរួមពង្រឹងសមត្ថភាព, ចំណេះដឹង ,ជំនាញ, បទពិសោធន៍ ព្រមទាំងបំពេញតួរនាទី ភារកិច្ចក្នុងអាណត្តិ ឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការចូលរួមចំណែកផ្ដល់សេវាសាធារណៈ និងការចុះពិគ្រោះយោបល់នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។

នៅក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតំណាងឱ្យក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាងនេះថា ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់នៅក្នុងការជម្រុញដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង