**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

រដ្ឋមន្ត្រីធនធានទឹក៖ វត្តមានរបស់ CREWS នាពេលនេះនឹងជួយដល់វិស័យឧតុនិយមឱ្យកាន់តែមានភាពល្អប្រសើរលើការព្យាករឧតុនិយម ទាំងរដូវវស្សា និងរដូវប្រាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីប្រព័ន្ធប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយធម្មជាតិនានា ជាមួយប្រតិភូតំណាងក្រុមការងារហានិភ័យពីអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្នជាមុន (CREWS- Climate Risks and Early Warning Systems) អង្គការឧតុនិយមពិភពលោក(WMO) និងតំណាងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងទម្រង់ប្រតិបត្តិការនាពេលអនាគត ដែលជាផ្នែកដ៏សំខាន់មួយនៃការងារឧតុនិយម និងជលសាស្ត្រ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូក្រុមការងារ CREWS, WMO និង ADPC ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតជាមួយក្រុមការងារ និងមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមពាក់ព័ន្ធនឹងការផ្តល់សេវាឧតុនិយម និងការព្យាករអាកាសធាតុ ក្នុងបរិបទប្រទេសកម្ពុជា និងបរិបទនៃការប្រែប្រួលអាកាសធាតុសកល។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់កិច្ចប្រជុំថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យនៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនារដូវប្រាំង ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ជាដើម។ ជាក់ស្តែង ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងជួបប្រទះគ្រោះរាំងស្ងួតនិងប្រឈមការខ្វះទឹកស្រោចស្រពដំណាំស្រូវ ក្នុងពេលប្រជាកសិករបង្កបង្កើនផលស្រូវរដូវប្រាំងលើសផែនការកំណត់ ដែលតំបន់ខ្លះធ្វើលើសផែនការពី ២ទៅ៣ដង។

ទោះបីជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងនៅមូលដ្ឋានភូមិឃុំ ក្រោមការដឹកនាំប្រកបដោយភាពបត់បែន ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំក្នុងការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងប្រឈមខ្វះទឹក សំដៅជួយកាត់បន្ថយនូវការខូចខាតឱ្យបានជាអតិបរមា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា វត្តមានរបស់ CREWS នាឱកាសនេះនឹងជួយដល់កិច្ចសហការក្នុងវិស័យឧតុនិយមឱ្យកាន់តែមានភាពល្អប្រសើរឡើងលើការព្យាករឧតុនិយម ទាំងរដូវវស្សា និងរដូវប្រាំង ជាពិសេស ការពង្រឹងលើប្រព័ន្ធប្រកាសអាសន្ននិងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុដែលបង្កជាការឡើងកម្តៅនៃភពផែនដី ការកើនឡើងនីវ៉ូទឹកសមុទ្រ និងការជ្រាបចូលនៃទឹកប្រៃ (SEA level rise and Salinity intrusion) ដែលនឹងជះឥទ្ធិពលលើជីវិតទាំងអស់ដែលមាននៅលើភពផែនដី ជាពិសេស មនុស្ស សត្វ និងរុក្ខជាតិ ដែលផលវិបាកនៃការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិទាំងនេះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយ សមាជិក សមាជិកា CREWS, WMO និង ADPC ព្រមទាំងសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្បូងឃ្មុំ និងប្រទេសឡាវ នាពេលបន្ទាប់ ដើម្បីស្វែងយល់ និងប្រមូលនូវធាតុចូល សំដៅរៀបចំផែនការនិងស្នើគម្រោងសាកល្បងថ្នាក់តំបន់ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាត្រចះត្រចង់ ជាប្រយោជន៍ដល់ប្រជាជនងាយរងគ្រោះ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមកបានធ្វើកិច្ចសហការជាមួយអង្គការ CREWS លើគម្រោងមួយចំនួនដូចជា៖ ទី១)វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេពីការផលិតផែនទីហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ ទី២)វគ្គបណ្តុះបណ្តាលពីការព្យាករធាតុអាកាស ផលប៉ះពាល់និងការផ្តល់ព័ត៌មានជាមុន ទី៣)វគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុនិងជលសាស្ត្រ និងដំឡើងSoftware ប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើServer នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និង ទី៤)គម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់ ៕

អត្ថបទដែលជាប់ទាក់ទង