**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

កម្ពុជា-បារាំង ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ដ្រ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-បារាំង បានឯកភាពគ្នា ដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់​ប្រទេសបារាំង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសបារាំង នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញអំពីលទ្ធផលធំៗចំនួន ជុំវិញទស្សនកិច្ចនេះ ក្នុងនោះគឺកម្ពុជា-បារាំង ដែលជាដៃគូស្មើមុខស្មើមាត់ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ជាដៃគូយុទ្ធសាស្ត្រ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូច្នេះថា៖ ទី១៖ កិច្ចការនយោបាយ៖ កម្ពុជា-បារាំង ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងឲ្យឈានដល់កម្រិត នៃដៃគូរយុទ្ធសាស្ដ្រ ដោយសំដៅបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសកម្ម ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ជិតស្និត ការផ្លាស់ប្ដូរថ្នាក់ដឹកនាំតាមរយៈទស្សនកិច្ចផ្លូវការកាន់តែខ្ពស់ចាប់ពីថ្ងៃនេះតទៅ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ការឯកភាពដំឡើងកម្រិតទំនាក់ទំនងនេះ ជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវភាពស៊ីជម្រៅនៃចំណងមិត្តភាពជិតស្និទ្ធ និងដ៏ល្អប្រពៃជាយូរ អង្វែងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី បានរំលឹកស្វាគមន៍តួនាទីរបស់បារាំងក្នុងនាមជាស្ថាបនិក និងជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលបាននាំទៅសម្រេចបាននូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ និងការរួមចំណែកយ៉ាងសំខាន់របស់បារាំងក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាតាំងពីពេលនោះមក តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាន ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច​របស់​សម្តេចធិបតី។ ឯកឧត្តមប្រធានាធិបតី បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្សុី នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់​សម្តេចនឹង​ធ្វើ​ឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។ សម្តេចធិបតីនាយករដ្ឋ​មន្ត្រី ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែរស់រវើក ដើម្បីក្លាយ​ជា​ចរន្ត​ឈាមចិញ្ចឹមទំនាក់ទំនងកម្ពុជា និងបារាំង ៕

អត្ថបទដែលជាប់ទាក់ទង