**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ក្រសួងបរិស្ថាន និង Mekong Strategic Capital កំពុងធ្វើការរួមគ្នា ដើម្បីទាក់ទាញហិរញ្ញប្បទានអាកាសធាតុ តាមរយៈការជួយជ្រោមជ្រែងឱ្យ ARDB ក្លាយទៅជាអង្គភាពដែលមានការទទួលស្គាល់ ពីមូលនិធីអាកាសធាតុបៃតង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយ Mekong Strategic Partner ដើម្បីជួយឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) ឆាប់ៗខាងមុខនេះ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ឈានឆ្ពោះទៅទទួលបានហិរញ្ញប្បទានបៃតង ពីមូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានសកល (GEF) របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ជាតិ ជាពិសេសប្រជាកសិករនៃប្រជាជាតិទាំងមូល។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបជាមួយ លោក ចន មែកហ្គែលលី (John McGinley) ទីប្រឹក្សាគ្រប់គ្រងដៃគូនៃដៃគូយុទ្ធសាស្រ្តមេគង្គ (Mekong Strategic Partner)។

ការជួយឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) នេះ គឺជាការរពង្រឹងភាពជាម្ចាស់ក្នុងការទទួលបានមូលនិធិបៃតងដោយផ្ទាល់របស់កម្ពុជា និងមិនមានការចំណាយលើថ្លៃកម្រៃជើងសារទៅស្ថាប័នមានសម្បទា (Accredited Entity) នៃប្រទេសដទៃឡើយ។

ស្ថាប័នមានសម្បទា (Accredited Entity) របស់កម្ពុជានេះ នឹងផ្តល់អត្ថប្រយោជន៍ទៅដល់ការអភិវឌ្ឍបៃតង ដែលរួមមានវិស័យកសិកម្ម ជីវៈចម្រុះ ការដាំ និងស្តារព្រៃឈើឡើងវិញ រួមចំណែកក្នុងគោលដៅអាព្យាក្រឹតកាបូន កាត់បន្ថយការបំពុលទៅក្នុងបរិយាកាស ការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុជាដើម។ ស្ថាប័នមានសម្បទា (Accredited Entity) នឹងទទួលបានមូលនិធិបៃតងដោយផ្ទាល់មកកម្ពុជា ហើយមូលនិធិទាំងនោះ នឹងបន្តផ្តល់ជូនទៅដល់ដៃប្រជាពលរដ្ឋកម្ពុជា តាមរយៈប្រាក់កម្ចី ដែលមានអាត្រាការប្រាក់ទាប ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគបៃតងនៅកម្ពុជា។

សូមរម្លឹកជូនថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ សម្តេចបានស្នើឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់ការសហការជាមួយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ដើម្បីជំរុញឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) របស់រដ្ឋក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) សំដៅឈានដល់ការទទួលហិរញ្ញប្បទានបៃតង ដើម្បីជំរុញដល់ការអភិវឌ្ឍលើវិស័យបរិស្ថានដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង