**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកអគ្គរដ្ឋទូតឥណ្ឌា និងអគ្គស្នងការនគរបាលជាតិ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន សំដៅធានាដល់ការបង្ក្រាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើមលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការអបអសាទរជូនចំពោះនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។

ជាមួយគ្នានោះ លោកស្រីក៏បានលើកឡើងពីកិច្ចការងារបន្តពង្រឹងកិច្ចសហប្រតិបត្តការលើកការធានា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងជំនួបក៏បានជម្រាបជូន លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ពីកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលជាសេនាធិការផ្ទាល់របស់ក្រសួងមហាផ្ទៃ ក្នុងការប្រឆាំងទប់ស្កាត់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសមានការចាត់តាំង ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសំណូមពរភាគីឥណ្ឌាពីលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនងផ្តល់ព័ត៌មានទៅវិញទៅមក ពាក់ព័ន្ធមុខសញ្ញាសង្ស័យ ឬខ្សែរយៈបណ្តាញឲ្យបានទាន់ពលវេលា និងច្បាស់លាស់ដើម្បីធានាដល់ការចាត់វិធានការបង្ក្រាបមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យមានការលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍បញ្ជូនទៅបណ្តុះបណ្តាលលើមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អ ជាមួយតំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឥណ្ឌា ដែលរងគ្រោះដោយអំពើឆបោកជាច្រើននាក់ក្នុងពេលកន្លងមក ជាពិសេសលោកស្រីក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានចំណុះ ដែលបានជួយសម្រួលដល់ពលរដ្ឋឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញដោយគ្មានការផាកពិន័យ ពាក់ព័ន្ធនិងការស្នាក់នៅលើសទិដ្ឋការ។

លោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា សន្យានិងនាំនូវរាល់សំណូមពរពាក់ព័ន្ធការបណ្តុះបណ្តាលកសាងធនធានមនុស្ស លើបច្ចេកវិទ្យាទៅឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ ពិចារណាផ្តល់អាហារូបករណ៍ដល់នគរបាលជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង