**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

កម្ពុជា ស្នើមិត្តចិនបើកជើងហោះហើរត្រង់ ពីទីក្រុងស៊ីអាន មកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម យៀ នីវពីង (Mr. YE Niuping) អភិបាលក្រុងស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យឯកឧត្ដម ហេង ពៅ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងស៊ីអាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលផ្តោតសំខាន់ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរ។

ឯកឧត្ដម ហេង ពៅ បានលើកឡើងអំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជារួម និងទីក្រុងស៊ីអាន និយាយដោយឡែក ក្នុងគោលបំណង សុំឲ្យមានការបើកជើងហោះហើរត្រង់ ពីស៊ីអានមកកម្ពុជា ដើម្បីផ្លាស់ប្តូរវិស័យទេសចរណ៍រួមគ្នា លើកកម្ពស់សេដ្ឋកិច្ចរវាងប្រជាជនទាំងពីរ។

ឯកឧត្ដមបន្តទៀតថា កម្ពុជាបន្តទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងទីក្រុងស៊ីអាន ជារួមរវាងកម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន ដ៏យូរអង្វែង និងជាមិត្តដែកថែប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្ដមអគ្គកុងស៊ុលកម្ពុជា បានស្នើឲ្យមានការគាំទ្រផែនការសកម្មភាពឆ្នាំ២០២៤ ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន, សហការក្នុងវិស័យអប់រំ ឲ្យបានប្រសើរ និងលើកកម្ពស់ទិសដៅយុទ្ធសាស្ត្រ ក្នុងវិស័យអប់រំ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៅអនាគត។

ឯកឧត្ដម យៀ នីវពីង បានផ្តល់ការគាំទ្រ និងណែនាំឲ្យមន្ទីរពាក់ព័ន្ធ ធ្វើការជិតស្និទ្ធជាមួយស្ថានអគ្គកុងស៊ុល ដើម្បីសម្រេចបាននូវគោលដៅរួមគឺការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងស៊ីអាន និងកម្ពុជា។

ឯកឧត្ដមអភិបាលក្រុងរំពឹងថា នឹងមានសហគ្រាសពីទីក្រុងស៊ីអាន ទៅទស្សនកិច្ចសិក្សានៅកម្ពុជា និងនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ ពីប្រទេសកម្ពុជាមកកាន់ក្រុងស៊ីអាន ផ្សព្វផ្សាយតំបន់ទេសចរណ៍ ឲ្យគ្នាទៅវិញទៅមក ធ្វើការរួមគ្នាដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រងស៊ីអាន និងក្រុងសៀមរាបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង